តើខេត្តចំនួន៥ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ជាប់ព្រំដែនវៀតណាមមានគម្រោងអភិវឌ្ឍន៍អ្វីខ្លះ?

2023/10/19 06:28:51 pm        207

នៅសណ្ឋាគារផ្លេគូ ខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយាយមវៀតណាម នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV) បានស្ដាប់ របាយការណ៍​ និង​ពិភាក្សាជាមួយអភិបាលខេត្តទាំង៥ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍​ជាប់​ព្រំដែន​វៀតណាម​ មានខេត្តយ៉ាឡាយ ខេត្តកន្ទូម ខេត្តដាក់ឡាក់ ខេត្តដាក់ណុង និងខេត្តប៊ីងភឿក។ សូម​បញ្ជាក់ថា គណ:ប្រតិភូរដ្ឋសភាកម្ពុជាត្រូវបានដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។

មានប្រសាសន៍ក្នុងកិច្ចប្រជុំពិភាក្សានោះ ឯកឧត្តម វ៉ូ ហាយហា ប្រធាន​គណៈកម្មាធិការ​កិច្ច​ការបរទេស នៃ​រដ្ឋសភាវៀតណាម បានគូសបញ្ជាក់​ពីសារៈ​សំខាន់​នៃ​កិច្ច​ប្រជុំ​ពិភាក្សា​ ដើម្បី​ត្រៀម​រៀប​ចំ​កិច្ច​ប្រជុំកំពូល(CLV)លើកដំបូងរបស់រដ្ឋសភានៃប្រទេសទាំងបី នាខែធ្នូ ឆ្នាំ២០២៣ នៅ​ទី​ក្រុង​វៀងច័ន្ទ ប្រទេសឡាវ។ បន្ទាប់ពីត្រូវបានអភិវឌ្ឍជាង២០ឆ្នាំ ពោលគឺ​ចាប់​តាំង​ពី​កិច្ច​សហ​ប្រតិបត្តិការ​ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ យន្តការ​ដ៏​សំខាន់​នេះ​តភ្ជាប់​ប្រទេសជិតខាងទាំងបី ដើម្បីធានាបាននូវសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។​ ជាក់ស្ដែង រហូតមកទល់ពេលនេះ នៅក្នុងខេត្តរបស់កម្ពុជាក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (DTA) វៀតណាមបានវិនិយោគលើ៤៥គម្រោង ក្នុងទឹកប្រាក់ ១.៦៧៩​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ រីឯនៅក្នុងខេត្តរបស់ឡាវក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (DTA) វៀតណាម​បាន​វិនិយោគ​លើ​៧៧គ​ម្រោង ក្នុងទឹកប្រាក់២.០៥២ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ថ្លែងក្នុងជំនួបពិភាក្សានោះដែរ​ ឯកឧត្តម សួស យ៉ារ៉ា បាន​សម្ដែង​ការ​គាំទ្រ​លើ​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង និងជាប្រវត្តិសាស្ត្រនេះ ហើយឯកភាពថា​ កិច្ចប្រជុំនេះ និង​កិច្ច​ប្រជុំ​ពីរទៀត​នៅ​ស្ទឹង​ត្រែង​ និងនៅចំប៉ាសាក់ នឹងអនុញ្ញាតឱ្យគណៈប្រតិភូប្រមែប្រមូលព័ត៌មាន ទិន្នន័យ និង​គំនិត​សំខាន់​ៗ​ សម្រាប់រាយការណ៍ជូនប្រធានរដ្ឋសភានៃប្រទេសទាំងបីនៅក្នុងខែធ្នូខាងមុខនេះ ក្នុង​កិច្ច​ប្រជុំ​កំពូលលើកទី១ របស់រដ្ឋសភានៃប្រទេសទាំងបី។ ឯកឧត្តម សួស យ៉ារ៉ា ក៏បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់នៃការអភិវឌ្ឍផែនការមេសម្រាប់តំបន់ត្រីកោណនេះ ដើម្បីធានា​បាន​នូវ​និរន្តរភាព និងការអភិវឌ្ឍដែលមានចក្ខុវិស័យមួយច្បាស់លាស់។

ចំណែកឯ ឯកឧត្តម Linkham DOUANSAVANH ប្រធានគណៈកម្មការសេដ្ឋកិច្ច បច្ចេកវិទ្យា និង​បរិស្ថាន និងជាប្រធានគណៈប្រតិភូឡាវបានថ្លែងថា ឯកឧត្តម​ឯកភាព​ទៅ​លើ​អ្វី​ដែល​ភាគី​កម្ពុជា-​វៀតណាមបានលើកឡើង​ ជាពិសេសគោលការណ៍ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានល្អ ទាំង​ផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច សង្គម វប្បធម៌ សន្តិសុខ ព្រមទាំង​ធ្វើ​ការ​ចែក​រំលែក​នូវ​បទ​ពិសោធន៍​បច្ចេកទេសជំនាញផ្សេងៗជាមួយគ្នា ដើម្បីឱ្យការ​អភិវឌ្ឍ​ដែន​ដី​នៅ​ក្នុង​ប្រទេស​ទាំង​បី​ដើរ​ស្រប​គ្នា ជាប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងបី៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm