កូរ៉េខាងត្បូង រៀបចំពិព័រណ៍សព្វាវុធ ស្របពេលមានសង្គ្រាមនៅអឺរ៉ុប និងមជ្ឈិមបូព៌ា

2023/10/19 06:52:59 pm        120

កូរ៉េខាងត្បូង បានចាប់ផ្ដើមការតាំងពិព័រណ៍លំហអាកាស និងការពារជាតិអន្តរជាតិ រយៈពេលមួយសប្តាហ៍ នៅឯអាកាសយានដ្ឋានយោធាក្បែរទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ (១៧ តុលា) ក្នុងគោលបំណងប្រើប្រាស់ការប្រមូលផ្តុំរយៈពេលពីរឆ្នាំម្ដងនេះ ជាឳកាសដើម្បីបង្កើនការនាំចេញយន្តហោះចម្បាំង គ្រាប់រ៉ុក្កែត យានដ្រូន និងអាវុធផ្សេងៗទៀតរបស់ខ្លួន។

ព្រឹត្តិការណ៍ឆ្នាំនេះ ដែលប្រមូលផ្តុំក្រុមហ៊ុនចំនួន ៥៥០ស្ថានប័ន មកពី ៣៤ប្រទេស និងគណៈប្រតិភូរដ្ឋាភិបាល មកពី ៥៧ប្រទេស ត្រូវបានប្រារព្ធឡើង ខណៈភាពតានតឹងជាសកលកំពុងកើនឡើង ដោយសារតែជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានកើតឡើងបន្ថែមទៀតពីលើការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារួចទៅហើយរវាងរុស្ស៊ី និងអ៊ុយក្រែន រួមទាំងភាពតានតឹងដែលអូសបន្លាយយ៉ាងយូរនៅអាស៊ីបូព៌ាជុំវិញឧបទ្វីបកូរ៉េ និងកោះតៃវ៉ាន់ផងដែរ។

កូរ៉េខាងត្បូង ដែលប្រឈមមុខនឹងការគំរាមកំហែង និងការបង្កហេតុពីប្រទេសកូរ៉េខាងជើង អស់រយៈពេលជាច្រើនឆ្នាំ បានអភិវឌ្ឍឧស្សាហកម្មអាវុធលំដាប់ពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសនេះបានលេចចេញជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ ដោយបានលក់សព្វាវុធជាច្រើនទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប មជ្ឈិមបូព៌ា អាស៊ីអាគ្នេយ៍ និងអូស្ត្រាលី។

កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់ខ្លួន គឺសហរដ្ឋអាមេរិក ក៏បានប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេ សម្រាប់ការបង្កហេតុដែលអាចកើតមានពីកូរ៉េខាងជើងផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        170
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        210
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm