ឯកឧត្តមហេង រតនាក្រើនរំលឹកដល់ពលរកុំភ្លេចអនុវត្តវិធាន៣ការពារនិង៣កុំ

2021/06/04 10:23:12 pm        131

កណ្ដាល ៖ អគ្គនាយកស៊ីម៉ាកកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកលើកដែក ឯកឧត្តម ហេង រតនា បានបន្តក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកលើកដែកទំាងអស់មិនត្រូវធ្វេសប្រហែស នូវជំងឺកូវីដ ១៩នោះឡើយ ហើយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធាន៣ការពារនិង៣កុំ ខណៈជម្ងឺកូវីដ១៩នេះ បានកើតចំពោះបងប្អូននៅស្រុកលើកដែកនេះជិតមួយរយនាក់ហើយនោះ។

 ការក្រើនរំលឹករបស់ឯកឧត្តម ហេង រតនា នេះគឺបានធ្វើឡើង នៅក្នុងពិធីចុះចែកអំណោយដល់ បងប្អូនប្រជាពលរដ្ឋខ្វះខាត ចំនួន៩៨គ្រួសារនិងពលរដ្ឋរងគ្រោះដោយសារបញ្ហាកូវីដ១៩ចំនួន៦៦គ្រូសារ ដោយជាប់ចក្តាឡីស័ក្ត ដែលរស់នៅស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ។

ឯកឧត្តម បានថ្លែងបន្តថា បងប្អូនទំាងអស់មិនត្រូវធ្វេសប្រហែសនោះឡើយ ការដែលបងប្អូនមួយចំនួនបានឆ្លងនូវជំងឺកូវីដ១៩នាពេលកន្លងមកនេះ ដោយសារតែយើងមិន​បានធ្វើការប្រុងប្រយ័ត្ន និងអនុវត្តទៅតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូច​ជាអភិក្រមរបស់រាជរដ្ឋាភិបាល៣ការពារ និង៣កុំឲ្យបានត្រឹមត្រូវនោះ។ យ៉ាងណា ក៏ដោយរាជរដ្ឋាភិបាលកម្ពុជាយើង មិនបានទុកឲ្យបងរងទុក្ខវេទនានោះឡើយ ដោយបានឲ្យកងទ័ពអាវសជូរមុខ ចុះព្យាបាលពួកយើងដល់ទីកន្លែង និងបានយកចិត្ត ព្យាបាលយ៉ាងសកម្មនោះ។

ជាមួយគ្នានោះដែរ ឯកឧត្តម ហេង រតនា ក៏បានប្រាប់ដល់បងប្អូនទាំងអស់ផងដែរថា នាពេលឆាប់ៗខាងមុខនេះបងប្អូនប្រជាពលរដ្ឋនៅខេត្តកណ្តាលទាំងអស់នឹងទទួលបានវ៉ាក់សាំងការពារមេរោគកូវីដ១៩ដូចអ្វីដែលប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍នាពេលកន្លងមក ហើយប្រសិនបើយើងបាន ចាក់វ៉ាក់សាំងរួច យើងនឹងមានហានិភ័យទាបក្នុងការឆ្លងនូវមេរោគដ៏ចង្រៃនេះ។ តែទោះជាយ៉ាងនេះក្តី យើងក៏មិនត្រូវធ្វេសប្រហែសនោះដែរ គប្បីត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនរបស់ក្រសួងសុខាភិបាល បើទោះ បីជាយើងទទួលបានវ៉ាក់សំាងការពារមេរោគកូវីដ១៩ក៏ដោយនោះ។

សូមរំលឹកថា អំណោយដែលបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារ មេរោគកូវីដ១៩នេះគឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុ ជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ អំណោយទាំងនោះ មានគ្រឿបឧបភោគបរិភោក សម្ភារៈការពារមេរោគកូវីដ១៩ និងថវិកាមួយចំនួនទៀត៕អត្ថបទ ៖ ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        182
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        157
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm