រដ្ឋមន្ត្រីមហាផ្ទៃប្ដេជ្ញាធ្វើឲ្យបទល្មើសគ្រឿងញៀនថយចុះយ៉ាងហោច ២០ទៅ៣០% ក្នុងអាណត្តិទី៧

2023/10/19 07:39:47 pm        183

កណ្ដាល៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្ដេជ្ញាខិតខំធ្វើឲ្យបទល្មើសគ្រឿងញៀនមានការថយចុះ យ៉ាងហោចណាស់ប្រមាណ ២០ ទៅ៣០ភាគរយ នៅក្នុងអាណត្តិទី៧នេះ ។

ក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស និងគោរមងារសន្តិបណ្ឌិត នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដល់ឥស្សរជនឥស្សរជនជ័យលាភីចំនួន៤រូប នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិ មានប្រសាសន៍ថា បច្ចុប្បន្ននៅកម្ពុជា មានទណ្ឌិតប្រមាណជាង ៤ម៉ឺននាក់ ភាគច្រើនជាអ្នកទោស ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនច្រើនជាងគេ ខណៈពន្ធនាគារកម្ពុជាអាចផ្ទុកចំណុះត្រឹមជាង ៣ម៉ឺននាក់ប៉ុណ្ណោះ ។

ឯកឧត្តម បានបន្តថា ការបង្ក្រាបបទល្មើសគ្រឿងញៀន គឺជាបញ្ហាមួយដែលត្រឹមតែកងកម្លាំងសមត្ថកិច្ចមួយ មិនអាចធ្វើបាននោះទេ គឺត្រូវតែមានការចូលរួម ពីគ្រប់ភាគីទាំងអស់ ជាពិសេសឪពុកម្ដាយតែម្ដង ដែលជាភ្នែកច្រមុះរបស់កងកម្លាំង និងជំរុញដល់អភិបាលរាជធានីខេត្ត ខិតខំសហការក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះ ។

ឯកឧត្តម ស សុខា បានបន្ថែមថា នៅមានបញ្ហាមួយចំនួនទៀត ដែលត្រូវដោះស្រាយ និងចាត់វិធានការ គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលជាមធ្យមមានមនុស្សស្លាប់លើសពី ៤នាក់ និងរបួសប្រមាណ៧នាក់ ក្នុងមួយថ្ងៃៗ ហើយអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ក៏ត្រូវទប់ស្កាត់ និងបង្រ្កាបផងដែរ នូវបញ្ហាក្មេងទំនើង ដែលកំពុងមានការកើនឡើង បង្កឲ្យមានភាពភ័យខ្លាចដល់ពលរដ្ឋដទៃ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានកោតសរសើរដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ ​និងមន្ត្រីទាំងអស់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង​យកចិត្តទុកដាក់បំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួន​ ក្នុងឆន្ទៈមោះមុត ​ដើម្បីអភិវឌ្ឍន៍​បណ្ឌិត្យសភាលើគ្រប់ផ្នែក ​និងផលិតចេញនូវធនធានមនុស្ស ប្រកបដោយ​សមត្ថភាព​វិជ្ជាជីវៈពិតប្រាកដ សម្រាប់ជាឧត្ដមប្រយោជន៍សង្គមជាតិ ។

ឯកឧត្តម គូសបញ្ជាក់ថា ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ​បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការ​លើកទឹកចិត្តថ្នាក់ដឹកនាំរបស់ក្រសួង ​តាមរយៈរូបភាពផ្សេងៗ ហើយពេលនេះក្រសួង​បានផ្ដល់​ការលើកទឹកចិត្តតាមរូបភាពថ្មីមួយទៀត​ គឺការសម្រេចផ្ដល់សញ្ញាបត្រ បណ្ឌិតកិត្តិយស និងការផ្ដល់គោរមងារសន្តិបណ្ឌិត​ ដល់ឥស្សរជន ​និងថ្នាក់ដឹកនាំចំនួន ៤រូប មានឯកឧត្តម ឡូយ សុផាត ឯកឧត្តម យូ ស៊ុនឡុង ឯកឧត្តនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ឯកឧត្តនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ។

នាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ​ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បាន​រាយការណ៍ជូនអង្គពិធី អំពីដំណើរពិនិត្យ​ និងវាយតម្លៃក្នុងការជ្រើសរើសបេក្ខជនជ័យលាភី សញ្ញាបត្រ ​បណ្ឌិតកិត្តិយស ដោយផ្អែកលើលក្ខណវិនិច្ឆ័យចំនួន៩ ​ប្រកបដោយតម្លាភាព និង​សុក្រឹតភាព ព្រមទាំងលើកឡើងអំពី គុណកថារបស់ឥស្សជនជ័យលាភីទាំង ៤រូប ដែលបង្ហាញ​អំពីគុណវុឌ្ឍិ សា្នដៃ បទពិសោធន៍​ ការចូលរួម​អភិវឌ្ឍន៍​សង្គមជាតិ និង​សមត្ថភាព​ដឹកនាំ​បញ្ជាក្នុងវិស័យសន្តិសុខ ​អស់រយៈកាលជាង៤០ឆ្នាំ ​ដើម្បីបម្រើជាតិ ​និងប្រជាពលរដ្ឋ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm