កម្ពុជា ប្តេជ្ញាបញ្ចប់អេដស៍នៅឆ្នាំ២០២៥ តាមរយៈកាត់បន្ថយចំនួនអ្នកឆ្លងថ្មី តិចជាងមួយនាក់ក្នុងមួយថ្ងៃ

2023/10/19 09:09:07 pm        124

ភ្នំពេញ ៖ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី ទទួលបន្ទុកដឹកនាំអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានថ្លែងថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានគោលដៅក្នុងការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ ដែលជាការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់ជំងឺអេដស៍តាមរយៈការកាត់បន្ថយចំនួនអ្នកឆ្លងមេរោគអេដស៍ថ្មីតិចជាងមួយនាក់ក្នុងមួយថ្ងៃ។

ការថ្លែងរបស់ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី យ៉ាងដូច្នេះ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការរៀបចំផែនការយុទ្ធសាស្ត្រជាតិទូលំទំលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៦ (២០២៤ - ២០២៨)” នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ។ សិក្ខាសាលានេះ ចូលរួមពីបណ្តាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល តំណាងអង្គការអភិវឌ្ឍន៍ជាតិ អន្តរជាតិ តំណាងសង្គមស៊ីវិល និងតំណាងយុវវ័យ សរុបចំនួន ៨៣រូប។

ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី បានបន្តថា សិក្ខាសាលានេះ មានគោលបំណង៖ ១) ទទួលបានធាតុចូលបន្ថែម និងយល់ព្រមទៅលើរបាយការណ៍ការពិនិត្យការអនុវត្តផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ (NSP V, 2019-2023)។ ដោយពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តលើផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ (២០១៩-២០២៣)។ ទទួលបានធាតុចូលទៅលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦។ សិក្ខាសាលានេះ នឹងផ្តោតលើការអភិវឌ្ឍផែនការយុទ្ធសាស្រ្តជាតិលើកទី៦(NSP VI)។ សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងអនុញ្ញាតឱ្យភាគីពាក់ព័ន្ធផ្តល់ធាតុចូលដោយផ្ទាល់ទៅក្នុងធាតុផ្សេងៗ នៃផែនការយុទ្ធសាស្រ្ត រួមទាំងចក្ខុវិស័យ បេសកកម្ម គោលដៅ គោលបំណង និងយុទ្ធសាស្ត្រនៃផែនការយុទ្ធសាស្ត្រជាតិលើកទី៦។ ដោយមានការរួមបញ្ចូលគ្នានូវធាតុចូលពីភាគីពាក់ព័ន្ធ របកគំហើញ និងអនុសាសន៍ នៃការវិភាគស្ថានភាព សេចក្តីព្រាងនៃ NSP VI នឹងត្រូវបានរៀបចំ។

​ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍ដល់អង្គសិក្ខាសាលា ឱ្យពិនិត្យមើលចំណុចសំខាន់បីគឺ 3Rs ដែលរួមមាន៖ ១) ការពិនិត្យឡើងវិញ, ២) ការថ្លឹងថ្លែងឡើងវិញ, ៣)ការកំណត់ការឆ្លើយតបឡើងវិញ(Recalibrate) ដែលមានន័យដូចខាងក្រោម៖

• ពិនិត្យឡើងវិញ(Review) នូវសមិទ្ធិផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង។

• ថ្លឹងថ្លែងឡើងវិញ(Rebalance) អំពីបញ្ហាប្រឈម ឬហានិភ័យ និងឱកាស។

• កំណត់ការឆ្លើយតបឡើងវិញ(Recalibrate) ដោយពិនិត្យមើលយុទ្ធសាស្រដើម្បីពន្លឿនឆ្លើយតបរបស់យើងឱ្យសម្រេចគោលដៅបានឆាប់រហ័ស ដោយកំណត់ឡើងវិញនូវសកម្មភាពអាទិភាពថ្មីៗដែលយើងនឹងត្រូវធ្វើឡើងក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានមតិផ្តាំផ្ញើដល់ក្រុមយុវវ័យទាំងអស់ ពីការចូលរួមលើកទឹកចិត្តដល់ក្រុមប្រជាជនគន្លឹះ ជាពិសេសបានផ្តល់នាមដល់ក្រុមបុរសរួមភេទជាមួយបុរស ថាជា “ក្រុមប្រុសស្អាត” និងប្រកាសបើកសិក្ខាសាលាពិគ្រោះយោបល់៕  អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        34
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        40
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm