ទួរគីកំពុងពិភាក្សាជាមួយក្រុមហាម៉ាស លើបញ្ហាចំណាប់ថ្នូរ ប៉ុន្តែនៅពេលនេះ ពុំមានអ្វីច្បាស់លាស់ទេ

2023/10/19 09:49:30 pm        126

រដ្ឋមន្ត្រីការបរទេសទួរគី លោក ហាខាន ហ្វីដាន (Hakan Fidan) និយាយកាលពីថ្ងៃពុធ (១៨ តុលា) ថា ប្រទេសទួរគី កំពុងពិភាក្សាជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ដើម្បីទទួលបានការដោះលែងចំណាប់ថ្នូរ ដែលក្រុមនេះចាប់បានក្នុងប្រទេសអ៊ីស្រាអែល ហើយបានយកទៅកាន់តំបន់ហ្កាហ្សា ប៉ុន្តែមិនមានអ្វីច្បាស់លាស់នោះទេសម្រាប់ពេលនេះ។

លោកហ្វីដាន បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងអង់ការ៉ា កំពុងពិភាក្សាអំពីការដោះលែងជនបរទេស ជនស៊ីវិល និងកុមារ ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស ហើយបានបន្ថែមថា «បណ្ដាប្រទេសជាច្រើន» បានស្នើសុំជំនួយពីប្រទេសទួរគី ក្នុងការសម្របសម្រួលការដោះលែងពលរដ្ឋរបស់ពួកគេ។

ប្រទេសទួរគី បានគាំទ្រប៉ាឡេស្ទីនកាលពីអតីតកាល ខណៈគាំទ្រសសេចក្ដីសម្រេចរដ្ឋពីរ ចំពោះជម្លោះដែលមានរយៈពេលជាច្រើនទសវត្សរ៍មកហើយរវាងប៉ាឡេស្ទីន ជាមួយអ៊ីស្រាអែល ហើយទីក្រុងអង់ការ៉ា ក៏បាននិងកំពុងធ្វើការដើម្បីកែសម្រួលទំនាក់ទំនងដ៏តានតឹងជាយូរមកហើយជាមួយនឹងអ៊ីស្រាអែលផងដែរ។

ដោយខុសពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ទួរគីមិនបានចាត់ទុកក្រុមហាម៉ាស ជាក្រុមភេរវករនោះទេ ព្រមទាំងធ្វើជាម្ចាស់ផ្ទះទទួលសមាជិករបស់ក្រុមសកម្មប្រយុទ្ធមួយនេះទៀតផង៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm