សមត្ថកិច្ចបង្រ្កាបទីតាំងផលិតឡេក្លែងក្លាយមួយកន្លែងនៅខេត្តស្វាយរៀង ដកហូតឡេ និងសារធាតុផ្សំបានជាងពីរតោន

2023/10/19 10:22:35 pm        7.5 K

ស្វាយរៀង ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានលួចឆ្មក់បង្ក្រាបទីតាំងផលិតឡេក្លែងក្លាយមួយកន្លែង នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយបានដកហូតឡេក្លែងក្លាយ និងសារធាតុផ្សំជាង២តោន ខណៈម្ចាស់ទីតាំង និងមេការត្រូវបានឃាត់ខ្លួនយកទៅសួរនាំបន្ថែម ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

យោងតាមរបាយការណ៍របស់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលទូរទស្សន៍BTVទទួលបាន នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កម្លាំង ជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីមន្រ្តីមន្ទីរសុខាភិបាលខេត្ត កំលាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវីធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះបង្ក្រាបករណីផលិត វេចខ្ចប់គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាតិ នៅឃ្លាំងក្នុងដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិស្វាយប្រហ៊ូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ក្រោយធ្វើការចុះឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃើញ និងដកហូត ឡេលាបខ្លួនម៉ាក Luxury super ២១កេស ស្មើ៦០០គីឡូក្រាម, ឡេលាបមុខ TD Night cream (ផលិតផលសម្រេច) ៤០០គីឡូក្រាម, ម៉ាស៊ីនក្រឡុកឡេចំនួន៣៦គ្រឿង, វត្ថុធាតុដើមផ្សំសម្រាប់ផលិតឡេចំនួន ៩មុខ ស្មើ១,៨៦៨គីឡូក្រាម ,សំបកកញ្ចប់ក្រដាសវេចខ្ចប់ ៤៥០គីឡូក្រាម, ប្លាស្ទិកវេចខ្ចប់ ១៣កេស, និងសំបកខ្លងសម្រាប់វេចខ្ចប់ ១,០០៥គីឡូក្រាម។

របាយការណ៍បានបញ្ជាក់ទៀតថា ក្រោយបានការអនុញ្ញាតិពីលោកព្រះរាជអាជ្ញារង សមត្តកិច្ចក្រុមការងារចម្រុះ បានដកហូតវត្ថុតាងទាំងអស់ និងបិទផ្លុំបេរទីតាំងផលិតខាងលើ និងនាំខ្លួនម្ចាស់ទីតាំងឈ្មោះ ញឹម សារិន ភេទស្រី អាយុ៥០ឆ្នាំ និងលោក សុខ តាយ អាយុ២៧ឆ្នាំ (មេការ) មកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីតាមច្បាប់ផងដែរ ៕ អត្ថបទ ៖ បាន ចក់


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm