សិក្ខាសាលាស្ដីពី “ការចូលរួមបញ្ចប់ជំងឺអេដស៍​នៅកម្ពុជា​ឆ្នាំ២០២៥ និងទប់ស្កាត់ការ​ប្រើប្រាស់​ជួញដូរ ចរាចរណ៍គ្រឿងញៀន​តាមបញ្ញើប្រៃសណីយ៍” នៅខេត្តស្ទឹងត្រែង

2023/10/19 10:40:46 pm        109

ដើម្បីចូលរួមជាមួយនឹងក្រសួង-ស្ថាប័នទាំងអស់ ក្នុងសកម្មភាពពហុវិស័យរបស់រាជរដ្ឋាភិបាល​ចំពោះ​ការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ ចរាចរណ៍គ្រឿងញៀន នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តស្ទឹងត្រែង ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៃ​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការចូលរួម​បញ្ចប់​ជំងឺ​អេដស៍នៅកម្ពុជា ឆ្នាំ២០២៥ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ ចរាចរណ៍​គ្រឿង​ញៀន​​តា​មបញ្ញើប្រៃសណីយ៍” ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោក សែម វ៉ាន់ស៊ីម អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ខេត្តចំនួន៥ រួមមាន ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តក្រចេះ ព្រមទាំងសាខាប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ សរុបប្រមាណ ៥០រូប។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកផ្តល់ចំណេះដឹងជូនសិក្ខាកាម ជា​មន្ត្រី​រាជ​ការមកពីមន្ទីរ ប.ទ.ខេត្ត សាខាប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ និងអាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ស្តីពីការឆ្លង ការការពារ ការថែទាំ ការព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និង​ផល​វិបាក​គ្រោះថ្នាក់ និងឥទ្ធិពលនៃគ្រឿងញៀនមកលើក្រុមគ្រួសារ និងសង្គមជាតិ និងដើម្បី​បន្តផ្សព្វ​ផ្សាយ​ និង​លើក​ទឹកចិត្ត​ដល់​សិក្ខាកាម​ដែល​បាន​ចូល​រួម​ទាំង​អស់​ឱ្យ​បង្កើន​ការគាំទ្រ​ចូលរួម​បញ្ចប់​អេដស៍​ឱ្យ​បាន​នៅឆ្នាំ២០២៥ និងទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ សំដៅ​ឆ្លើយ​តប​តាម​ផែន​ការ និង​ទិស​ដៅ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​អេដស៍ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​របស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង បានមានប្រសាសន៍ថា សិក្ខា​កាម​ដែល​បានចូលរួមនៅថ្ងៃនេះ គឺជាសកម្មជន ជាចលករ ចូលរួមបញ្ចប់ជំងឺអេដស៍ និងទប់ស្កាត់​ការ​ប្រើប្រាស់ ជួញដូរ និងចរាចរណ៍គ្រឿងញៀន ក្នុងការត្រួត​ពិនិត្យ និង​រិត​បន្តឹង​ការ​ទទួល​កញ្ចប់​បញ្ញើ ដែលក្រុមហ៊ុនរបស់ខ្លួនកំពុងតែបម្រើសេវាលើបញ្ញើប្រៃសណីយ៍ ព្រមទាំងបានស្នើដល់ លោក លោកស្រី ជាតំណាងប្រតិបត្តិករប្រៃសណីយ៍ ត្រូវយកចំណេះដឹងនេះ ដើម្បី​បន្ត​គាំទ្រ​សកម្មភាព​ជួយ​សង្គម តាមការផ្សព្វផ្សាយចែករំលែកបន្ត។

ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែង​អំណរ​គុណ​ដល់​វាគ្មិន​ដែល​បាន​ចំណាយ​ពេល​ក្នុង​ការ​ចែករំលែក​នូវ​ចំណេះ​ដឹង​ និង​បទ​ពិសោធន៍​ថ្មី​ៗ​ពាក់​ព័ន្ធ​នឹង​ជំងឺ​អេដស៍​ និង​គ្រឿង​ញៀន​ ជូនសិក្ខាកាម ជាមន្ត្រីរាជការមកពីមន្ទីរ ប.ទ.ខេត្ត សាខាប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ ដើម្បី​សហការនិងអនុវត្តឱ្យមានប្រសិទ្ធភាពផងដែរ៕



អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        181
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        157
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm