លោក ស៊ី៖ ប្រទេសចិននឹងធ្វើការជាមួយអេហ្ស៊ីប ដើម្បីជួយរក្សាស្ថិរភាព នៅមជ្ឈិមបូព៌ា

2023/10/19 10:48:01 pm        37

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ី ជីងពីង (Xi Jinping) នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែតុលា) នេះ បានប្រាប់នាយករដ្ឋមន្ត្រីអេហ្ស៊ីបថា ទីក្រុងប៉េកាំងសង្ឃឹមថា នឹងធ្វើការជាមួយប្រទេសរបស់លោក ដើម្បីនាំមកនូវ «ស្ថិរភាពបន្ថែមទៀត» ទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈដែលជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស បានក្លាយជាស្រមោលដ៏ខ្មៅងងឹតគ្របលើតំបន់នេះ។

យោងទៅតាមទូរទស្សន៍រដ្ឋ CCTV បានឲ្យដឹងថា លោក ស៊ី បានប្រាប់លោក Mostafa Madbouly ក្នុងកិច្ចប្រជុំនៅទីក្រុងប៉េកាំងថា៖ «ប្រទេសចិនមានឆន្ទៈ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយអេហ្ស៊ីប ក្នុងគោលបំណងបញ្ចូលនូវភាពប្រាកដប្រជា និងស្ថិរភាពបន្ថែមទៀតទៅក្នុងតំបន់ និងពិភពលោក»។

ប្រព័ន្ធផ្សព្វផ្សាយ CCTV បានបន្ថែមថា លោក ស៊ី បានលើកឡើងថា៖ «ប្រទេសចិន និងអេហ្ស៊ីប គឺជាមិត្តដ៏ល្អដែលមានគោលដៅដូចគ្នា និងជឿជាក់គ្នាទៅវិញទៅមក ហើយជាដៃគូល្អ ដែលធ្វើការជាមួយគ្នា ដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម។ នាពេលបច្ចុប្បន្ននេះ ស្ថានភាពអន្តរជាតិ និងក្នុងតំបន់ កំពុងមានការប្រែប្រួលយ៉ាងខ្លាំងក្លា និងស្មុគស្មាញ ហើយពិភពលោកកំពុងជួបប្រទះនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលមិនធ្លាប់បានឃើញអស់រយៈពេលមួយសតវត្សរ៍មកហើយ»។

ទំនាក់ទំនងរវាងប្រទេសចិន និងអេហ្ស៊ីប ចាប់ផ្ដើមកាន់តែប្រសើរឡើង នៅប៉ុន្មានខែថ្មីៗនេះ ដោយទីក្រុងគែរ នៅឆ្នាំក្រោយ នឹងក្លាយជាសមាជិកផ្លូវការរបស់ក្រុម BRICS ដែលជាប្លុកនៃបណ្តាប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន។

ចាប់តាំងពីមានការផ្ទុះឡើងនូវអរិភាព រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក្នុងខែនេះ ប្រទេសអេហ្ស៊ីបភាគច្រើន បានបិទព្រំដែនរបស់ខ្លួនជាមួយតំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែង ដែលស្ថានភាពមនុស្សធម៌កាន់តែជួបនឹងភាពអស់សង្ឃឹម។ ប៉ុន្តែទីក្រុងគែរបាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងអនុញ្ញាតឲ្យមានផ្លូវចូល «ជួយសង្គ្រោះ» នៃជំនួយមនុស្សធម៌តាមរយៈការឆ្លងកាត់ព្រំដែន Rafah៕

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        7
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm