ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានការរកឃើញករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឱ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយចំនួននៅប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង សុខាភិបាលផ្សព្វផ្សាយឱ្យដឹងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
ប្រភពដដែលឱ្យដឹងដែរថា ខណៈនេះក្រុមឆ្លើយតបបន្ទាន់របស់ក្រសួង, មន្ទីរសុខាភិបាល, ស្រុកប្រតិប ត្តិ, មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព បានចុះអង្កេត ឆ្លើយតប តាមដាន ផ្តល់ការព្យាបាល និងអប់ រំបង្ការការឆ្លងរាលដាល ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដដែលក៏បានស្នើដល់បុគ្គលដែលមានជំងឺឆ្លងភ្នែកក្រហមត្រូវអនុវត្តនូវវិធានការចំនួន ៩ ចំណុច និងបុគ្គលដែលមិនទាន់មានជំងឺភ្នែកក្រហមត្រូវអនុវត្តវិធានបង្ការចំនួន ៧ ចំណុច។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដដែល ក៏បានបញ្ជាក់បន្ថែមថា ក្រសួងនឹងបន្ដជូនដំ ណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈតាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រ យុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងតាមរយៈលេខ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ក៏បាន៕ ដោយ៖ គង់ ឌិន




