នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អនុញ្ញាត​ឱ្យ​អនុព័ន្ធយោធា​ចាស់​-​ថ្មី​សហរដ្ឋអាម៉េរិក ​ចូល​ជួប​សម្តែង​ការគួរសម

2021/06/04 11:36:44 pm        609

ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​ នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ព្រឹក​ថ្ងៃទី​០៤ មិថុនា ឆ្នាំ​២០២១ ​បាន​អនុញ្ញាត​ឲ្យ​លោក​វរសេនីយ៍ឯក ម៉ា​កូ​ស ហ្វេ​រ៉ា​រ៉ា ​នាយការិយាល័យ​អនុព័ន្ធយោធា​សហរដ្ឋ​អាម៉េរិ​ក​ប្រចាំ​កម្ពុជា​ ដែល​ត្រូវ​ចប់​អាណត្តិ ចូលជួប​សំណេះសំណាល និង​ជម្រាបលា​ ។ ជាមួយ​នោះ លោក​វរសេនីយ៍ត្រី អា​រី​ស រី​ប៊ូ​ជី​អូ នាយការិយាល័យ​អនុព័ន្ធយោធា​សហរដ្ឋអាម៉េរិ​ក​​ថ្មី ​ក៏បាន​ចូលជួប​សម្ដែង​ការគួរសម និង​បង្ហាញមុខ​នាឱកាស​នោះ​ផងដែរ​។

ក្នុង​កិច្ចសន្ទនា លោក​វរសេនីយ៍ឯក ម៉ា​កូ​ស ហ្វេ​រ៉ា​រ៉ា ​បានលើកឡើង​នូវ​ចំណុច​សំខាន់​ពីរ​ក្នុង​រយៈពេល​ដែល​លោក​បំពេញការងារ​នៅ​កម្ពុជា ​ក្នុងនោះ​ទី​១ គឺ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ​និង​ទី​២ ទំនាក់ទំនង​រវាង​ក​ង​ទ័ព​ប្រទេស​ទាំងពីរ​(​កម្ពុជា​-​អាម៉េរិ​ក​​)​។

លោកនាយ​សេនានុព័ន្ធ​យោធា​សហរដ្ឋអាម៉េរិ​ក​ បាន​បញ្ជាក់ថា ​ចាប់តាំងពី​លោក​បានមក​បំពេញ​ការងា​រ​ដំបូង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ ​គឺ​បរិយាកាស​មិត្តភាព​រវាង​កម្ពុជា ​និង​សហរដ្ឋអាម៉េរិក​មាន​ភាព​ស្និទ្ធស្នាល ​ប៉ុន្តែ​កាលពី​សប្តាហ៍​មុន​រូបលោក​បាន​ទៅ​មូលដ្ឋាន​សមុទ្រ​រាម​ ហើយ​បាន​ឃើញ​សារព័ត៌មាន​ចុះផ្សាយ​នៅ​ទំព័រមុខ​ថា ​កងទ័ព​សហរដ្ឋអាម៉េរិ​ក​បាន​ចុះទៅ​ត្រួតពិនិត្យ​នៅ​សមុទ្រ​រាម ដែល​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​ថា ​ទំនាក់ទំនង​កម្ពុជា​-​អាម៉េរិ​ក​ ហាក់ដូចជា​មានការ​ប្រែប្រួល ​ប៉ុន្តែ​លោក​វរសេនីយ៍ឯក បាន​មាន​សង្ឃឹមថា ​ទៅ​ថ្ងៃ​ខាងមុខ​ទំនាក់ទំនង​រ​វា​កងទ័ព​ប្រទេស​ទាំងពីរ​នឹង​អាច​ត្រឡប់​មក​ល្អ​ដូច​ពី​ពេលមុន​វិញ ​តាមរយៈ​ការ​បន្ត​គោរព​គ្នា​ទៅវិញទៅមក ​ការ​បន្ត​អនុវត្ត​អនុសាសន៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​នៅក្នុង​ការកសាង​ទំនុក​ចិត្ត​គ្នា​។

ក្នុង​កិច្ច​ឆ្លើយតប នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​គូសបញ្ជាក់​ពី​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋអាម៉េរិ​ក​ ដែល​មាន​ជាមួយគ្នា​រយៈពេល ៧១​ឆ្នាំ​មកហើយ​ ដែល​ទំនាក់ទំនង​នេះ​មាន​ភាពល្អប្រសើរ​រហូត​មក​។

បន្ថែម​លើ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គមេបញ្ជាការ ​បាន​គូស​បញ្ជាក់​ពី​កិច្ច​សហប្រតិបត្តិការ​រ​បស់​កងទ័ព​សហរដ្ឋ​អាម៉េរិ​ក​ នៅក្នុង​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កងយោធពល​ខេមរភូមិន្ទ​ដែល​ត្រូវ​ទៅ​បំពេញបេសកកម្ម​នៅ​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ​រួមទាំង​ការជួយ​ហ្វឹកហ្វឺន​ផ្នែក​ដោះមីន គ្រាប់​មិនទាន់​ផ្ទុះ ​សន្តិសុខ​លំហ​សមុទ្រ​ ហើយ​ថ្មីៗ​នេះ​ការ​ជួយឧបត្ថម្ភ​ថវិកា​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។

ក្រៅពីនោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​លើកឡើង​ពី​កិច្ចសហការ​ល្អ​រវាង​ក​ង​ទ័ព​ប្រទេស​ទាំងពីរ​កន្លងមក នៅ​ក្នុង​ការស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​បាន​បាត់​ខ្លួន​នៅ​កម្ពុជា ​ក៏ដូចជា​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ភេរវកម្ម​, ការងារ​មនុស្សធម៌ ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​យោធា និង​លំ​ហាត់​ឆ្មាំ​អង្គរ​ជាដើម​។ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ទៅ​ថ្ងៃ​ខាងមុខ​ទំនាក់ទំនង​រវាង​កង​ទ័ព​ប្រទេស​ទាំងពីរ (​កម្ពុជា​-​អាម៉េរិ​ក​ ​) នៅតែ​បន្ត​សហប្រតិបត្តិ​ការល្អ​ជាមួយគ្នា​៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        124
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        108
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm