
ពលរដ្ឋប៉ាឡេស្ទីន បានស្វែងរកអ្នកនៅរស់ នៅក្រោមកម្ទេចកម្ទីបាក់បែកនៅលំនៅឋានស័ង្កសីរបស់ពួកគេនៅជំរំជនភៀសខ្លួន ក្នុងទីក្រុង Khan Younis នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលានេះ បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។
ការបំផ្លាញទ្រង់ទ្រាយធំ ត្រូវបានគេមើលឃើញនៅជំរំនោះ ខណៈពលរដ្ឋបានប្រើប្រាស់រណាអគ្គិសនីដើម្បីកាត់ដែក។
ពលរដ្ឋនៅជំរំ និយាយថា មានតែស្ត្រី កុមារ និងជនស៊ីវិលប៉ុណ្ណោះនៅទីនេះ គ្មានយោធានោះទេ ពួកយើងទាំងអស់ជាជនស៊ីវិល។
ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា និយាយថាពលរដ្ឋប៉ាឡេស្ទីន ៣.៤៧៨នាក់ បានស្លាប់ និង១២.០៦៥នាក់ បានរងរបួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់ហ៊ុមព័ទ្ធ ចាប់តាំងពីថ្ងៃទី៧ ខែតុលា បន្ទាប់ពីការវាយប្រហារមួយលើប្រទេសអ៊ីស្រាអែល ធ្វើឡើងដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស់ប៉ាឡេស្ទីន មានមូលដ្ឋាននៅ តំបន់ហ្គាហ្សា ខណៈមនុស្សរាប់សែននាក់ បានភៀសខ្លួនចេញ។