រថយន្តដឹកជំនួយ អាចនឹងត្រូវអនុញ្ញាតឲ្យចូលតំបន់ហ្គាហ្សានៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ

2023/10/20 04:12:23 am        116

រថយន្តប្រហែល ២០គ្រឿង ដឹកស្បៀងអាហារ ទឹក និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត អាចនឹងត្រូវអនុញ្ញាតឲ្យចូលតំបន់ហ្គាហ្សា នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ 

គួរឲ្យដឹងថា អ៊ីស្រាអែល បានកាត់ផ្តាច់ចរន្តអគ្គិសនី ទឹក និងបញ្ឈប់ការចែកចាយស្បៀងអាហារ និងឱសថទៅកាន់តំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហាររបស់ក្រុមជីវពលហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ។ 

ចាប់តាំងពីពេលនោះមក ប្រជាពលរដ្ឋ ២,១លាននាក់នៅក្នុងតំបន់ហ្គាហ្សា អស់គ្រឿងផ្គត់ផ្គង់មូលដ្ឋានយ៉ាងឆាប់រហ័ស ។ 

ប៉ុន្តែអង្គការមនុស្សធម៌ បានធ្វើការព្រមានថា ការចែកចាយជំនួយ អាចនឹងត្រូវទម្លាក់ចូលទៅក្នុងមហាសមុទ្រ ។ 

លោក Shaina Low មកពីក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស បាននិយាយប្រាប់ BBCថា អង្គការសហប្រជាជាតិ(UN)បានរាយការណ៍ថា រថយន្តដឹកជំនួយមនុស្សធម៌ប្រហែល ១០០គ្រឿង ត្រូវការដើម្បីគាំទ្រជនស៊ីវិលរាប់លាននាក់ ដែលរស់នៅតំបន់ហ្គាហ្សា ។ 

បច្ចុប្បន្ន មានរថយន្តត្រឹមតែ ២០គ្រឿងប៉ុណ្ណោះ ត្រូវបានគេជឿថា នឹងត្រូវអនុញ្ញាតឲ្យចូលតំបន់បិទច្រកមួយនេះ ។ 

ដោយឡែក លោក Philippe Lazzarini គឺជាអគ្គស្នងការទីភ្នាក់ងារការងារជួយសង្រ្គោះអង្គការសហប្រជាជាតិ(UNRWA) និយាយប្រាប់ BBCថា មុនពេលសង្រ្គាមផ្ទុះឡើង រថយន្តប្រហែល ៥០០គ្រឿង បានដឹកជំនួយចូល តំបន់ហ្គាហ្សាក្នុង ១ថ្ងៃ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        129
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        169
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm