អគ្គិភ័យ បានឆាបឆេះឡើងនៅតាមព្រំដែនរវាងអ៊ីស្រាអែល និងលីបង់ ពេលដែលការផ្លោងគ្រាប់កាំភ្លើងធំនៅតែបន្ត

2023/10/20 04:27:33 am        129

 

ក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសលីបង់ បានបាញ់មីស៊ីលប្រឆាំងរថក្រោះ យ៉ាងហោចចំនួន ២គ្រាប់ ចូលទៅក្នុងទឹកដីអ៊ីស្រាអែលនាថ្ងៃព្រហស្បតិ៍នេះ ដោយវាយប្រហារភូមិជាប់ព្រំដែន Manara ប៉ុន្តែពុំមានគ្រោះថ្នាក់កើតឡើងនោះទេ ។ នេះបើយោងតាមការអះអាងរបស់យោធាអ៊ីស្រាអែល ។ 

រូបភាពវីដេអូពីតំបន់ Nahariyya ដែលជាទីតាំងដាច់ដោយឡែកមួយទៀតនៅតាមព្រំដែនរវាងអ៊ីស្រាអែល និងលីបង់ ឃើញអណ្តាតភ្លើង និងផ្សែងហុយឡើងលើអាកាស ។ 

ដោយឡែក ស្ថានទូតសហរដ្ឋអាមេរិកប្រចំានៅក្នុងប្រទេសលីបង់ បានជំរុញឲ្យប្រជាពលរដ្ឋរបស់ខ្លួន រៀបផែនការចាកចេញ ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ស្របពេលដែលជម្រើសតាមជើងហោះហើរពាណិជ្ជកម្មនៅមាន ។ 

ខណៈពេលនោះដែរ រថក្រោះ និងទាហានអ៊ីស្រាអែល បានឈរជើងនៅតាមព្រំដែនជាមួយប្រទេសលីបង់នៅព្រឹកថ្ងៃព្រសហ្បតិ៍នេះ ខណៈផ្សែងខ្មៅហុយចេញពីអគ្គិភ័យនៅតាមព្រំដែនប្រទេសអ៊ីស្រាអែល ជាកន្លែងដែលរងការវាយប្រហារពីភាគីលីបង់ ។ 

សូមបញ្ជាក់ថា អ៊ីស្រាអែល បានសន្យាថាធ្វើឲ្យរលាយសាបសូន្យក្រុមជីវពលហាម៉ាស់ ដើម្បីសងសឹកលើការវាយឆ្មក់របស់ក្រុមសកម្មប្រយុទ្ធមួយនេះលើទឹកដីអ៊ីស្រាអែល កាលពីរយៈពេល ១២ថ្ងៃមុន ពេលដែលពួកគេបាញ់សម្លាប់ឥតញញើតដៃលើបុរស ស្រ្តី និងកុមារ ហើយនិងបានចាប់ចំណាប់ថ្នូរទៅកាន់តំបន់ហ្គាហ្សា អំឡុងការវាយប្រហារដ៏អាក្រក់បំផុតមកលើជនស៊ីវិលនៅក្នុងប្រវត្តិសាស្រ្តរបស់អ៊ីស្រាអែល ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        239
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        281
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        260

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm