ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់UN និយាយថា ពិភពលោកកំពុងបាត់បង់ភាព​មនុស្សធម៌របស់ខ្លួន

2023/10/20 03:34:33 pm        189

ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិ ហ្វីលីប ឡាហ្សារីនី (Philippe Lazzarini) បាន​ប្រាប់​សារ​ព័ត៌មាន BBC ថា តំបន់មជ្ឈិមបូព៌ាគឺស្ថិតនៅលើ មាត់ជ្រោះនៃមហន្តរាយ ដោយ​សារ​តែ​សង្គ្រាម​រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។  

ឧត្ដមស្នងការនៃទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិ UNRWA បាននិយាយថា អំពើ​ហិង្សា​អាចរីករាលដាលពាសពេញតំបន់។ ហើយ​លោក​បានព្រមានអំពីស្ថានភាពដ៏អាក្រក់​បំផុត​សម្រាប់​ជន​ស៊ីវិលនៅក្នុងតំបន់ហ្កាហ្សា ដោយអំពាវ​នាវ​ម្តង​ទៀត​ឱ្យ​មាន​ច្រក​របៀង​ជំនួយ​មនុស្សធម៌​ចូល​ទៅក្នុងតំបន់នេះ ។   

លោក ឡាហ្សារីនី បាននិយាយថារូបលោកបារម្ភ ថា ពិភពលោកពេល​នេះ​បាត់​បង់​ភាព​មនុស្ស​ធម៌​របស់​ខ្លួន។

នៅក្នុង​បទសម្ភាសន៍ផ្តាច់មុខជាមួយ សារព័ត៌មាន BBC លោក បានអំពាវនាវជាថ្មី ឲ្យមានច្រករបៀងជំនួយមនុស្សធម៌ ដោយនិយាយថា ដាច់ខាត​មិន​ត្រូវ​ឲ្យមា​ន​ការ​រំខាន​ការ​ដឹក​ជញ្ជូន​ជំនួយ ដើម្បីជួយប្រជាជននៅហ្គាហ្សាឡើយ។

ថ្លែងនៅក្នុងទីក្រុង ហ្សេរ៉ុយសាឡឹម ប្រមុខ UNRWA បានថ្កោល​ទោស​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស​លើ​អ៊ីស្រាអែល ដោយហៅថាជា ការសម្លាប់រង្គាលដ៏គួរឱ្យរន្ធត់ និងព្រៃផ្សៃ ដែល​បាន​បង្កើត​របួសជាតិ របួសសមូហភាពនៅអ៊ីស្រាអែល។

លោកបានបន្ថែមថា យើងអំពាវនាវដល់អ៊ីស្រាអែល និងអ្នកដែលពាក់ព័ន្ធក្នុងជម្លោះនេះ ឱ្យ​គោរព​ច្បាប់​មនុស្សធម៌អន្តរជាតិ។ គ្មានករណីលើកលែងសម្រាប់នរណាម្នាក់ឡើយ ។ និយាយ​អំពី​វិបត្តិ​មនុស្ស​ធម៌​ដែលកំពុងកើនឡើងនៅក្នុងតំបន់ហ្កាហ្សា លោក ឡាហ្សារីនី បាននិយាយថា ប្រជាជន​ប៉ាឡេស្ទីន ២,២ លាននាក់ ពាក់កណ្តាលនៃពួកគេត្រូវបានជម្លៀសចេញពីលំនៅឋាន រស់នៅ​ខ្វះ​ខាត​អ្វី​ៗគ្រប់យ៉ាង៕

អត្ថបទដែលទាក់ទង

UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm       
ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm       
អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz

2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm