ឯកឧត្តម នេត សាវឿន អំពាវនាវឲ្យជំរុញយុទ្ធសាស្ត្រជាតិ ស្តីពីជនពិការភាព ដើម្បីលើកកម្ពស់​សិទ្ធិជនពិការ

2023/10/20 03:58:45 pm        181

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នេត សាវឿន អំពាវនាវឲ្យជំរុញ​ការអនុវត្ត​យុទ្ធសាស្ត្រជាតិ ស្តីពី​ពិការភាព ដើម្បីលើកកម្ពស់សិទ្ធិជនពិការ។

ថ្លែងក្នុងពិធីបិទសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និង​សំណល់​ជាតិ​ផ្ទុះពីសង្រ្គាម ដែលរៀបចំដោយអាជ្ញាធរគ្រប់គ្រងសកម្មភាពកំចាត់មីន និង អង្គភាព​គាំទ្រ​ការ​អនុវត្តអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស កាលពីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នេត សាវឿន កោតសរសើរចំពោះ ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិកអាជ្ញាធរមីន អង្គភាពគាំទ្រការអនុវត្តអនុសញ្ញា សហភាពអឺរ៉ុប និង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ដែលបានរៀបចំសន្និសីទនេះឡើង ដោយទទួលបាននូវលទ្ធផលគួរជាទីកត់សម្គាល់ ហើយ​កម្ពុជា​ពិត​ជាមានមោទនភាព ដែលបាន​រៀបចំ​សន្និសីទ​នេះ​ឡើង​ដោយ​ឈរ​លើ​ស្មារតី​ទទួល​ខុស​ត្រូវ។​

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា សន្និសីទសកលនេះ បាន​ក្លាយ​ជា​វេទិកា​សម្រាប់​រដ្ឋភាគី នៃ​អនុសញ្ញា រួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុង ការអនុវត្តផែនការសកម្មភាពទីក្រុងអូស្គូ ពាក់ព័ន្ធ​នឹងកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន។ ក្នុងរយៈពេលបីថ្ងៃនេះ ជនរងគ្រោះ និង​អ្នក​ជំនាញផ្នែកពិការភាព មកពីប្រទេស និងស្ថាប័ននានា បានបង្ហាញពីបទពិសោធន៍ និង​ទស្សនៈ​ល្អៗ ដែលបានក្លាយជាធាតុចូលយ៉ាងសំខាន់ក្នុងការបង្កើតឱ្យមាននូវផែនការ សកម្ម​ភាព​ថ្មី​ៗ​ ដែលរដ្ឋភាគីនឹងត្រូវអនុម័តនៅក្នុងសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ក្នុងខែធ្នូ ឆ្នាំ ២០២៤ ដែលកម្ពុជាជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ដែលមានតំណាងមកពីរដ្ឋភាគី និង​រដ្ឋ​អង្គេត​ការណ៍ជិត២០០ប្រទេសចូលរួម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកឡើងថា ទោះជាយ៉ាងណាក្តីស្លាកស្នាមប្រវត្តិសាស្ត្រជាច្រើន ដែល​បង្កឡើងដោយជម្លោះក្នុងតំបន់ និងផ្ទៃក្នុងរយៈពេលជាង៣ទសវត្សរ៍ ចាប់តាំងពីឆ្នាំ១៩៦០ រហូត​ដល់ឆ្នាំ១៩៩៨ បានបន្សល់ទុកនូវបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងធ្ងន់ធ្ងរ និង​ស្មុគ​ស្មាញយ៉ាងខ្លាំង ដែលក្នុងនោះ គិតចាប់ពីឆ្នាំ១៩៧៩ ដល់ខែសីហា ឆ្នាំ២០២៣ កម្ពុជា​មាន​ជន​រង​គ្រោះ​ម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ជាង៦ម៉ឺននាក់ ក្នុង​ចំណោម​ជន​រងគ្រោះ ទាំងនោះមានស្លាប់ចំនួនជិត២ម៉ឺននាក់ របួសចំនួនជាង៣ម៉ឺននាក់ និង​ពីការ​អវយវៈចំនួន៩ពាន់នាក់។

ជាមួយនឹងបទពិសោធននេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ថ្លែងថា កម្ពុជាត្រូវ​បន្ត​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ និងបន្តដំណើរវែងឆ្ងាយ ដើម្បីឱ្យសម្រេចបាននូវចក្ខុវិស័យមួយ ដូច​បាន​កំណត់​ក្នុង​ផែនការ​យុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ គឺ "កម្ពុជាគឺជាប្រទេសដែលគ្មានមីន ហើយ​ការ​គំរាម​កំហែង​ដោយ​សារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ត្រូវ​បាន​កាត់​បន្ថយ​ឲ្យ​នៅ​កម្រិត​អប្បបរមា និងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធនធានមនុស្សប្រព្រឹត្តទៅដោយសុវត្ថិភាព ដែល​ផែន​ការ​យុទ្ធសាស្ត្រនោះជាផែនទីតម្រង់ទិសដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និង​ឆ្លើយតបទៅនឹងការគំរាមគំរោងដែលនៅសេសសល់ ក្រោយឆ្នាំ២០២៥។

ជាងនោះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ថ្លែងទៀតថា កម្ពុជាបាន​ប្ដេជ្ញា​បន្ត​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ពង្រីក​កម្មវិធីសង្រ្គោះជនរងគ្រោះឱ្យបានគ្រប់ជ្រុងជ្រោយ តាមរយៈ​ការ​បញ្ចូល​សិទ្ធិ​ជនពិការ​ទៅ​ក្នុង​គោលនយោបាយផែនការនានារបស់ជាតិជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រម​ទាំងធានាថា មិនមានជនរងគ្រោះណាមួយនឹងត្រូវបានទុកចោលឡើយ និងត្រូវរួម​គ្នា​លើក​ស្ទួយ​ជន​រងគ្រោះ ផ្តល់ការគាំទ្រ និងជួយពួកគាត់ឱ្យបន្តរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និង​មា​ន​គោល​ដៅ​ជីវិតច្បាស់លាស់។

ដើម្បីរួមចំណែកជួយដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និង​ជន​មាន​ពិការភាពទូទៅឱ្យទទួលបាននូវការលើកកម្ពស់សិទ្ធិ ការបង្កើនជីវភាព សេវាកម្មនានា និង​ចូល​រួម​សកម្មភាពសេដ្ឋកិច្ចសង្គម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវយកលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ​ពាក់ព័ន្ធ​នឹង​ជន​មាន​ពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិ ផ្ទុះពី​សង្គ្រាម​ទៅ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព, បន្តចូលរួមអនុវត្ត និងជំរុញ​ការ​អនុវត្តផែនការ​យុទ្ធសាស្ត្រជា​តិ​ ស្តីពី​ពិការភាព, ច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្ដីពីជនពិការ ស្តង់ដារ​ជាតិ​សកម្មភាពអ៊ីន ស្គីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន - គោលនយោបាយជាតិ និង​អន្តរជាតិ ដើម្បីជាឧត្តមប្រយោជន៍ សុខុមាលភាពដល់បងប្អូនជនមានពិការភាពគ្រប់ប្រភេទ និង​គ្រប់កម្រិត៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        62
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        136
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm