គ្រាប់រ៉ូកែត និងយានដ្រូនជាច្រើនគ្រឿង កំណត់គោលដៅលើមូលដ្ឋានទ័ពអាមេរិក នៅអ៊ីរ៉ាក់ និងស៊ីរី

2023/10/20 04:06:28 pm        185

មន្ទីរបញ្ចកោណបានរាយការណ៍ថា យានដ្រូន និងគ្រាប់រ៉ូកែតជាច្រើន បាន​កំណត់​គោល​ដៅ​លើ​មូល​ដ្ឋាន​ទ័ព ដែលមានទាហានរបស់សហរដ្ឋអាមេរិក និងកងកម្លាំងដទៃទៀត។ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ (១៩ តុលា) មូលដ្ឋានទ័ពអាកាស Ain al-Asad ត្រូវបានកំណត់គោលដៅ ហើយ​ការ​បំផ្ទុះ​ជា​ច្រើនដង ត្រូវបានគេឮចេញពីខាងក្នុងមូលដ្ឋានយោធានោះ។

យោធាអ៊ីរ៉ាក់បាននិយាយថា ខ្លួនបានបិទតំបន់ជុំវិញមូលដ្ឋាននោះ ហើយបាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ស្វែងរក។ ប្រភពដដែលបានបន្តថា គេមិនទាន់ច្បាស់ថា តើការវាយប្រហារនេះ បាន​បណ្តាល​ឲ្យ​មានមនុស្សស្លាប់ ឬក៏មានការខូចខាតអ្វីខ្លះនោះទេ។

ការវាយប្រហារ​កាល​ពីថ្ងៃព្រហស្បតិ៍នេះ គឺជាការវាយប្រហារលើកទី៣ក្នុងរយៈពេលតិចជាង ២៤ម៉ោង ប្រឆាំងនឹងមូលដ្ឋានទ័ពអាកាស ដែលមានទាហានអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។

កង​កម្លាំងយោធាអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ត្រូវបានគេកំណត់គោលដៅកាលពីថ្ងៃពុធ (១៨ តុលា) ក្នុងការវាយប្រហារដោយយានដ្រូនចំនួនពីរដងដាច់ដោយឡែកពីគ្នា ដោយការ​វាយ​ប្រហារ​មួយ​ក្នុងចំណោមនោះ បានបង្ករបួសស្រាលដល់ទាហានមួយចំនួនតូច ទោះបីជា​យោធា​អាមេរិក​អាច​ស្ទាក់ចាប់បានយានដ្រូនប្រដាប់អាវុធនោះក៏ដោយ។

កងកម្លាំង​អាមេរិក ក្នុងប្រទេសស៊ីរី ក៏បានបាញ់ទម្លាក់យានដ្រូនពីរគ្រឿង ដែលបាន​កំណត់​គោលដៅ​លើ​ពួកគេផងដែរ។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក មានកងទ័ពចំនួន ២.៥០០នាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និង​មាន​កង​ទ័ព ៩០០នាក់ទៀត នៅក្នុងប្រទេសស៊ីរីដែលនៅជិតខាង ក្នុងបេសកកម្មផ្តល់ប្រឹក្សា និងជួយ​កង​កម្លាំងក្នុងតំបន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ដែលកាលពីឆ្នាំ២០១៤ បាន​ដណ្តើម​កាន់​កាប់ទឹកដីនៃប្រទេសទាំងពីរនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm