មេដឹកនាំកូរ៉េខាងជើង ចង់បានទំនាក់ទំនងយូរអង្វែងជាមួយរុស្ស៊ី

2023/10/20 04:34:09 pm        138

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un បាន​និយាយ​កាលពីថ្ងៃព្រហស្បតិ៍ថា លោកមាបំណង​កសាង​ទំនាក់​ទំនង​យូរ​អង្វែង​ជា​មួយ​ប្រទេស​រុស្ស៊ី ​ខណៈលោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov ។ ដំណើរ​ទស្សន​កិច្ចរយៈពេលពីរថ្ងៃរបស់បេសកជនជើងចាស់រូបនេះ ត្រូវបានគេ​រំពឹងថា​នឹង​ដាក់​មូលដ្ឋាន​ការងារ​សម្រាប់​ដំណើរទស្សនកិច្ចទៅកាន់ប្រទេសនេះដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលត្រូវបានអញ្ជើញដោយលោក Kim កាលពីខែមុន​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​កម្រិត​ខ្ពស់​មួយ​នៅ​ចុងបូព៌ារបស់រុស្ស៊ី។ កិច្ចប្រជុំកំពូលកាលពីខែកញ្ញា បានធ្វើឱ្យប្រទេសលោក​ខាង​លិច​មាន​ការ​ព្រួយ​បារម្ភថា ទីក្រុងព្យុងយ៉ាង អាចនឹងផ្តល់អាវុធ​ទៅ​ឲ្យ​ទីក្រុង​មូស្គូ​សម្រាប់​សង្គ្រាម​របស់​ខ្លួន​នៅ​អ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍​ដោយ​ប្រើប្រាស់​ពាក្យ​កាត់​ផ្លូវ​ការ​សម្រាប់​កូរ៉េខាង​ជើង ថាលោកKim និយាយថា វាគឺជាគោលបំណងរបស់គណបក្សពលករ ដែល​កំពុង​កាន់​អំណាច​ និងរដ្ឋាភិបាល ដើម្បីដាក់ចេញផែនការឈានដល់ទំនងទំនងយូរអង្វែង និងដោយ​ស្ថិរភាព សម្រាប់ទំនាក់ទំនងកូរ៉េខាងជើងនិងរុស្ស៊ី ក្នុងយុគសម័យថ្មី។ លោក Lavrov បាន​រិះ​គន់​ចំពោះ​អ្វី​ដែល​លោក​បាន​ចាត់​ទុក​ថា​ជា​គោល​នយោបាយ​ដ៏​គ្រោះថ្នា​ក់​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កូរ៉េខាង​ជើង ខណៈកោតសរសើរកម្រិតយុទ្ធសាស្ត្រថ្មី នៃទំនាក់ទំនងរវាងទីក្រុងមូស្គូ និង​ទីក្រុង​ព្យុង​យ៉ាង​។ លោក Lavrov បានប្រាប់អ្នកសារព័ត៌មានថា ដូចជាមិត្តភ័ក្តិកូរ៉េខាងជើងរបស់យើង យើង​មាន​ការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងសកម្មភាពយោធារបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នៅក្នុងតំបន់ និងដោយគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន។ ក្នុង​ប្រឈម​មុខទៅនឹងការសាកល្បងអាវុធជាបន្តបន្ទាប់ច្រើនបំផុត ធ្វើឡើង​ដោយ​ទីក្រុង​ព្យុង​យ៉ាង​នៅ​ឆ្នាំនេះ​ ទីក្រុងសេអ៊ូលមានវិធានការពង្រឹងទំនាក់ទំនងសន្តិសុខជាមួយ​សហរដ្ឋ​អាមេរិក​ជា​សម្ព័ន្ធ​មិត្ត​ប្រពៃណី ខណៈរៀបចំការពារត្រីភាគីដែលរួមមានទាំងប្រទេសជប៉ុនផងដែរ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm