នាយករដ្ឋមន្ត្រីស្តីទី អំពាវនាវកុំឲ្យមានការរើសអើង និងមាក់ងាយលើជនមានពិការភាព

2023/10/20 05:14:39 pm        152

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីស្តីទីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានណែនាំឱ្យធ្វើការផ្សព្វផ្សាយ​ស្តីពីការគោរពសិទ្ធិ និងចូលរួមទប់ស្កាត់ការរើសអើង ការប្រមាថ និងការមាក់ងាយលើជនមាន​ពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន ​និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទ​សកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរង​គ្រោះថ្នាក់​ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព នៅ​សណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ នាយករដ្ឋមន្ត្រីស្តីទី ​ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានអំពាវនាវឱ្យមានការចូលរួម​អនុវត្តផែនការ​យុទ្ធសាស្រ្តជាតិស្តីពីពិការ ភាព ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ស្តង់ដារជាតិសកម្មភាពមីនស្តីពីកិច្ចសង្គ្រោះជនរង​គ្រោះថ្នាក់​ដោយសារមីន គោល នយោបាយជាតិនិងអន្តរជាតិ ​ដើម្បីជាឧត្តមប្រយោជន៍ សុខមាលភាព​ដល់បងប្អូនជនមានពិការភាពគ្រប់ប្រភេទ ​និងគ្រប់កម្រិត ​ហើយចូលរួមលើកទឹកចិត្ត និងជ្រើសរើស​ជនមានពិការភាពឱ្យបានចូលរួមបំពេញការងារទាំងក្នុង ស្ថាប័នរដ្ឋ និងវិស័យឯកជនបន្ថែមទៀត ។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទ​នៃការ​ជ្រើសរើស​​ជនពិការចូលបម្រើការងារ ក្នុងនោះ ២% សម្រាប់វិស័យរដ្ឋ និង ១% សម្រាប់វិស័យ​ឯកជន .ដោយគិតត្រឹមបច្ចុប្បន្ន ស្ថិតិមន្ត្រីរាជការដែលមានពិការភាពនៅស្ថាប័នរដ្ឋមានចំនួន ៣ .៧៤៨នាក់ (ស្រី ២៣%) បំរើការងារក្នុង ៣៧ ក្រសួង ស្ថាប័ន និងបុគ្គលិកតាមស្ថាប័នឯកជនដែល​មានពិការភាពមានចំនួន ៥ .៨៣៩នាក់ (ស្រី ៦៦%) បម្រើការងារក្នុង ២៩១គ្រឹះស្ថានឯកជន។ លើសពីនេះទៅទៀត ​សិទ្ធិជនពិការក៏ត្រូវបានលើកកម្ពស់ក្នុងសង្គម រួមជាមួយជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ កីឡា និងសកម្ម ភាពនានាដែលបង្ហាញថាគ្មានការរើសអើង​ចំពោះជន​ដែលមានពិការភាព ​នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង ព្រឹត្តិការណ៍ថ្មីមួយដែលប្រជាជនកម្ពុជា និងប្រជាជាតិទូទាំងសកលលោកមិនអាចបំភ្លេចបាននោះ គឺព្រឹត្តិការណ៍កីឡាជនពិការ​អាស៊ី​អាគ្នេយ៍លើកទី១២ ដែលហៅកាត់ថា ​អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាបានធ្វើជាម្ចាស់​ផ្ទះកាលពីថ្មីៗកន្លងមកនេះ។ហេតុដូច្នេះ​ ក្នុងនាមជានាយករដ្ឋមន្ត្រីស្តីទី ​បានអំពាវនាវឱ្យគ្រប់​ក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវយករាល់លិខិតបទដ្ឋានគតិយុត្តិជាតិនិងអន្តរជាតិ​ពាក់ព័ន្ធ​នឹងជនមានពិការភាព ​រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីន ​និងសំណល់ជាតិផ្ទុះពីសង្រ្គាមទៅ​អនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

ថ្លែងក្នុង ឱកាសបិទសន្និសីទ នោះដែរ ​ឯកឧត្តមទេសរដ្ឋមន្ត្រី បណ្ឌិត លី ធុជ អនុប្រធាន ទី ១ នៃអាជ្ញាធរមីន បានបញ្ជាក់ផងដែរថា សន្និសីទក្នុងរយះពេល៣ ​ថ្ងៃនេះគឺបានពិភាក្សា គ្នាយ៉ាង ទូលំទូលាយ​ អំពី ជំនួយ ជនរងគ្រោះ ដូចជា សុខភាព ផ្លូវចិត្ត និង ការគាំទ្រ ផ្លូវចិត្ត ចំពោះ ការថែទាំ សុខភាព ​ការ​ដាក់បញ្ចូល សេដ្ឋកិច្ចសង្គម និង សារៈសំខាន់ នៃការប្រមូលទិន្នន័យ ។

បន្ថែមពីនេះឯកឧត្តម​ លី ធុជ បន្តជម្រុញរក្សាឱ្យបាននូវសន្ទុះឆ្ពោះទៅមុខ ដែលយើងបាន​បង្កើតឡើង​​នៅក្នុងសន្និសីទនេះ ​ហើយយើងទាំងអស់គ្នាត្រូវប្រែក្លាយគំនិតចំណេះដឹង និង​បទពិសោធន៍ ដែលទទួលបានក្នុងសន្និសីទនេះ​ ឱ្យទៅជាសកម្មភាពជាក់ស្តែង ដើម្បីផ្លាស់ប្តូរ​ជីវិត​របស់ជនរងគ្រោះដោយសារគ្រាប់មីន​ និងធ្វើឱ្យការរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង។ ឯកឧត្តម លី ធុជ បន្តថា នៅពេលដែលយើងរួបរួមគ្នានោះយើង ​នឹងអាចកសាងពិភពលោកមួយ ដែល​ជនរងគ្រោះទាំងអស់ ​អាចទទួលបានការថែទាំ​ ការគាំទ្រ ​និង​ឱកាស​ដែលជនរង​គ្រោះពិការភាព​គួរទទួលបាន៕អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm