រោងចក្រសហគ្រាសចំនួន១៧ រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះ៤បានផ្អាកបណ្ដោះអាសន្ន

2023/10/20 06:14:19 pm        571

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ដោយសារប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យតំបន់មួយចំនួន ​ជាពិសេសនៅរាជធានីភ្នំពេញ ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ បានរងការជន់លិចដោយជំនន់ទឹកភ្លៀង ធ្វើឲ្យប៉ះពាល់ដល់រោងចក្រ សហគ្រាសចំនួន ១៧ បណ្តាលប៉ះពាល់កម្មករនិយជិតចំនួន ៧ ៧២០នាក់។

យោងតាមរបាយការណ៍រោងចក្រ សហគ្រាសដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង​នៅ​តាមរាជធានី-ខេត្ត បានបង្ហាញឲ្យដឹងថា ​ជំនន់ទឹកភ្លៀង​បានបណ្តាលឲ្យរោងចក្រសហគ្រាស​ចំនួន១៧ រងការជន់លិច ក្នុងនរួមមាននៅរាជធានីភ្នំពេញ ​ប៉ះពាល់កម្មករចំនួន ​២ ២១២នាក់, ខេត្តកំពង់ស្ពឺ ប៉ះពាល់កម្មករចំនួន ៤ ៧៤៧នាក់, និងខេត្តតាកែវ ប៉ះពាល់កម្មករចំនួន ៧៦១នាក់។

ឯកឧត្តម កត្តា អ៊ន ​រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មាន​ប្រសាសន៍ប្រាប់ទូរទស្សន៍ប៊ីធីវីថា ក្នុងចំណោមរោងចក្រដែលរងផលប៉ះពាល់ទាំង ១៧ ខាងលើក្នុងនោះចំនួន ១៣ ជំនន់ទឹកភ្លៀងបានលិចផ្លូវបរិវេណជុំវិញរោងចក្រ ប៉ុន្តែមិន​ប៉ះពាល់ដល់អគារផលិតផ្សេងៗនោះទេដោយរោងចក្រទាំងនោះបើកដំណើរការជាធម្មតា។ ឯកឧត្តម បានបន្តថា ​ចំពោះរោងចក្រចំនួន ៤ផ្សេងទៀត គឺជំនន់ទឹកភ្លៀងបានហូរចូលទៅដល់​អគារផលិត ​ដែលធ្វើឲ្យម្ចាស់រោងចក្រ​ ធ្វើការផ្អាកដំណើរការការងារសិន ហើយប្រសិនបើប៉ុន្មាន​ថ្ងៃទៀតនេះ ភ្លៀងមិនបន្តទេ រោងចក្រទាំង៤នេះ​ នឹងត្រឡប់ចូលធ្វើការធម្មតាវិញ រវាងថ្ងៃទី២០ និង២៣ ខែតុលានេះ។

ពាក់ព័ន្ធករណីខាងលើនេះ ឯកឧត្តមរដ្ឋលេខាធិការ ​បានបញ្ជាក់បន្ថែមថា ទាំងនិយោជក និងកម្មករនិយោជិតទាំងអស់ ក្នុងករណីមានការចាំបាច់​ ឬករណីមានអាសន្ន ត្រូវមានការទាក់ទង​តាមប្រព័ន្ធ Hotline លេខ ១២៩៧ ឬតាមរយៈតេឡេក្រាមសម្រាប់និយោជក និងតាមរយៈកម្មករ​និយោជិត ដើម្បីឲ្យអាជ្ញាពាក់ព័ន្ធ ​ក៏ដូចជាក្រសួង ​មានអន្តរាគមន៍ទាន់ពេលវេលា ដើម្បីធានា​សុវត្ថិភាព​ជូនកម្មករនិយោជិត ​និងនិយោជក ​ក្នុងអំឡុងពេលមានទឹកជំនន់ភ្លៀងនេះ៕អត្ថបទ៖​ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        66
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        115
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm