រុស្ស៊ីនិយាយថា ខ្លួនកំពុងសម្របសម្រួលគោលនយោបាយ នៅមជ្ឈិមបូព៌ាជាមួយប្រទេសចិន

2023/10/20 06:24:20 pm        117

រុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងសម្របសម្រួលគោលនយោបាយរបស់ខ្លួននៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ជាមួយប្រទេសចិន ជាសម្ព័ន្ធមិត្តជិតស្និទ្ធកាន់តែខ្លាំងឡើងដែលប្រធានាធិបតី លោក Vladimir Putin បានធ្វើទស្សនកិច្ចនៅក្នុងសប្តាហ៍នេះ។

រុស្ស៊ី និយាយថា អនុរដ្ឋមន្ត្រីការបរទេសលោក Mikhail Bogdanov បានជួបពិភាក្សានៅក្នុងទីក្រុង Doha ជាមួយលោក Zhai Jun បេសកជនពិសេសរបស់ប្រទេសចិនប្រចាំតំបន់មជ្ឈិមបូព៌ា ដែលមន្ត្រីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្គាហ្សា។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបាននិយាយថា មានការបញ្ជាក់ពីការយកចិត្តទុកដាក់ឥតឈប់ឈររបស់ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង លើការសម្របសម្រួលយ៉ាងដិតដល់នៃកិច្ចខិតខំប្រឹងប្រែងក្នុងផលប្រយោជន៍ក្នុងការដោះស្រាយនយោបាយចំពោះបញ្ហានេះ និងវិបត្តិផ្សេងទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។

រុស្ស៊ីបានចាត់ទុកខ្លួនឯងថាជាអ្នកសម្របសម្រួលដ៏មានសក្តានុពលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបង្កឱ្យមានវិបត្តិបច្ចុប្បន្នដោយការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ ខែតុលា បណ្តាលឲ្យមនុស្ស ១.៤០០នាក់ស្លាប់។

អ៊ីស្រាអែល បានឆ្លើយតបវិញដោយការទម្លាក់គ្រាប់បែកតាមអាកាសដែលអាជ្ញាធរតំបន់ហ្គាហ្សានិយាយថាបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង ៣.៥០០ នាក់ និងបានធ្វើឲ្យពលរដ្ឋ ជាង១២.០០០ នាក់រងរបួស។

ទីក្រុងមូស្គូ បានព្យាយាមទម្លាក់កំហុសមួយចំនួនចំពោះវិបត្តិនេះទៅលើសហរដ្ឋអាមេរិក ជាសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលបំផុតរបស់អ៊ុយក្រែន ប្រឆាំងការដែលរុស្ស៊ីបានចាប់ផ្តើមការវាយលុកទាំងស្រុងកាលពីឆ្នាំមុន។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពង្រាងដោយរុស្ស៊ី ដែលបានអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌នៅតំបន់ហ្គាហ្សា រួមជាមួយការដោះលែងចំណាប់ថ្នូរ ដំណើរការមនុស្សធម៌ និងការជម្លៀសដោយសុវត្ថិភាពនៃជនស៊ីវិលដែលត្រូវការជំនួយ បានបរាជ័យក្នុងការអនុម័តកាលពីថ្ងៃចន្ទ។ ឯកសារនេះ បានថ្កោលទោសអំពើហឹង្សាលើជនស៊ីវិល និងរាល់សកម្មភាពភេរវកម្ម ប៉ុន្តែមិនបានរាប់បញ្ចូលក្រុមហាម៉ាសនោះទេ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        203
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        243
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        221

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm