WHO៖ ជំនួយផ្នែកវេជ្ជសាស្រ្ដបានផ្ទុក និងត្រៀមរួចរាល់ហើយសម្រាប់ចូលទៅក្នុងតំបន់ហ្កាហ្សា

2023/10/20 06:34:53 pm        98

អង្គការសុខភាពពិភពលោក WHO បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៩ តុលា) ថា រថយន្តដឹកទំនិញចំនួន ៥គ្រឿង បានត្រៀមរួចរាល់នៅព្រំដែនរវាងតំបន់ហ្កាហ្សា និងប្រទេសអេហ្ស៊ីប ដោយស្របតាមការប្រកាសរបស់អ៊ីស្រាអែលថា ខ្លួននឹងមិនរារាំងជំនួយចូលទៅក្នុងទឹកដីប៉ាឡេស្ទីនឡើយ។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានមួយថា «រថយន្តដឹកទំនិញរបស់យើងត្រូវបានផ្ទុក និងត្រៀមរួចរាល់ហើយ» ដោយលោកសង្ឃឹមថា ការផ្គត់ផ្គង់នេះនឹងត្រូវបានបញ្ជូនឱ្យបានឆាប់ នៅពេលដែលការឆ្លងកាត់តាមច្រកព្រំដែនរ៉ាហ្វាហ្វ (Rafah) បានបើក ដែល «ច្រកនេះអាចនឹងបើកនៅថ្ងៃសុក្រ (២០ តុលា) នេះ ហើយរថយន្តជំនួយរាប់រយគ្រឿងទៀត នឹងទៅជាបន្តបន្ទាប់ទៀត»។

ការដឹកជញ្ជូនជំនួយ ត្រូវបានកំណត់ថាជារឿងទីមួយដែលត្រូវធ្វើ បន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា ខ្លួននឹងដាក់ «ការបិទផ្លូវទាំងស្រុង» លើតំបន់ហ្កាហ្សា ស្ទ្រីប ដ៏តូចចង្អៀត ដែលជាជម្រកសម្រាប់មនុស្ស ២,៣លាននាក់ ដោយកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី ព្រមទាំងបញ្ឈប់លំហូរនៃអាហារ និងឥន្ធនៈ ជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏បង្ហូរឈាមពីក្រុមហាម៉ាស លើទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។

ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក Mike Ryan បាននិយាយថា ទីភ្នាក់ងារអង្គការសហប្រជាជាតិ នឹងធ្វើគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្លួន រួមជាមួយនឹងក្រុមសង្គមកិច្ចអេហ្ស៊ីប និងអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន ដើម្បីធានាថា ជំនួយបញ្ជូនទៅដល់អ្នកដែលត្រូវការនៅក្នុងតំបន់ហ្កាហ្សា ជាជាងការបង្វែរទិសដៅ។ ការផ្គត់ផ្គង់របស់អង្គការសុខភាពពិភពលោកនេះ គឺជាផ្នែកមួយនៃក្បួនរថយន្តដែលរំពឹងទុក សម្រាប់រថយន្តដឹកទំនិញចំនួន ២០គ្រឿងចូលទៅក្នុងតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        80
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        69
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm