ក្រសួង​សុខាភិបាល​ជំរុញ​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​រីក​រាល​ដាល​នៃ​វីរុស​បម្លែង​ថ្មី ក្រោយ​រក​ឃើញ​​​មនុស្ស​៣​នាក់​ឆ្លង​វីរុស​នេះ

2021/06/04 10:36:53 pm        578

ភ្នំពេញ៖ ក្រសួង​សុខាភិបាល​កម្ពុជា​​ បាន​បង្ហាញ​ក្ដី​បារម្ភ​របស់​ខ្លួន និង​ជំរុញ​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​បម្លែង​ថ្មី បន្ទាប់​ពី​បាន​​រក​ឃើញ​វីរុស​​ប្រភេទ​ថ្មី​នេះនៅ​ថ្ងៃ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា វីរុស​កូរ៉ូណា​បម្លែង​ថ្មី​ប្រភេទ B.1.617 ត្រូវ​បាន​​រក​ឃើញ​លើ​ស្ត្រី ២​នាក់ និង​បុរស​ ១​នាក់ ដែល​ជា​ពលករ​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​នា​ពេល​ថ្មីៗ​នេះ។

បើ​តាម​ក្រសួង​សុខាភិបាល វីរុស​បម្លែង​ថ្មី​ប្រភេទ​នេះ ត្រូវបាន​រក​ឃើញ​លើ​ស្ត្រី​ ២​នាក់ ម្នាក់​អាយុ ២៧​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ ៤៣​ឆ្នាំ និង​បុរស​ម្នាក់​អាយុ ៤៦​ឆ្នាំ​។

ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​បន្ថែម​ថា ស្ត្រី​វ័យ ​២៧​ឆ្នាំ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​ខេត្ត​ឧត្ដរមានជ័យ ហើយ​​ស្ត្រី​ម្នាក់​ទៀត​អាយុ ៤៣​ឆ្នាំ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មោងឫស្សី ក្នុង​ខេត្ត​បាត់ដំបង ខណៈ​ដែល​​បុរស​អាយុ ៤៦​ឆ្នាំ​វិញ កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​ឯក​ភ្នំ ក្នុង​ខេត្ត​បាត់ដំបង​ផង​ដែរ។

ក្រសួង​សុខភិបាល​បញ្ជាក់​បែប​នេះ បន្ទាប់​ពី​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​សំណាក​លើ​មនុស្ស​ទាំង ៣​នាក់​នេះ ចេញ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។

បើ​តាម​ក្រសួង​សុខាភិបាល ពិភព​លោក​កំពុង​តែ​ព្រួយ​បារម្ភ​ចំពោះ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​បម្លែង​ថ្មី​នេះ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចំនួន​៧​ហើយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ មាន​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និង​កម្ពុជា។ ក្រសួងអះ​អាង​ថា បាន​ណែនាំ​ទៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ទាំង​អស់ ឱ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​បម្លែង​ថ្មី​នេះ៕​អត្ថបទ ៖ សុធី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm