បាល់បោះជិះរទេះនារីកម្ពុជា បើកយុទ្ធនាការអាស៊ីប៉ារ៉ាហ្គេម ជាមួយជ័យជម្នះ មុនជួបជប៉ុនរសៀលនេះ

2023/10/20 09:21:14 pm        393

ក្រុមបាល់បោះជិះរទេះនារីកម្ពុជា បានបើកយុទ្ធនាការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ នៅ​ទី​ក្រុង Hangzhou ប្រទេសចិន ហើយ ដោយទទួលបានជ័យជម្នះលើក្រុមឡាវ មុនបន្ដ​ជួប​ក្រុម​ខ្លាំង​ជប៉ុន នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នេះ ។

សម្រាប់ជំនួបបើកវគ្គជម្រុះវិលជុំ ផ្នែកបាល់បោះជិះរទេះនារី នៃព្រឹត្តិការណ៍​កីឡា​ជន​ពិការ​ប្រចាំ​ទ្វីប​អាស៊ី​ឆ្នាំនេះ ក្រុមបាល់បោះជិះរទេះនារីកម្ពុជា ធ្វើបានយ៉ាងល្អ ដោយបាន​យក​ឈ្នះក្រុ​មបា​ល់​បោះ​ជិះរ​ទេះនារីឡាវ ដោយលទ្ធផល ៦៥-៣៥ពិន្ទុ ។

ចំណែកលទ្ធផលដំបូងរបស់គូប្រជែងក្រុមបាល់បោះជិះរទេះនារីកម្ពុជាផ្សេងទៀត គឺក្រុម​ម្ចាស់​ផ្ទះ​ចិន បានយកឈ្នះក្រុមថៃ ដោយលទ្ធផល ៧២-២៣ពិន្ទុ និងក្រុមបាល់បោះជិះរទេះនារីជប៉ុន បាន​យក​ឈ្នះក្រុមបាល់បោះជិះរទេះនារីអ៊ីរ៉ង់ ដោយលទ្ធផល ៨៤-១៦ពិន្ទុ ។

សម្រាប់កម្មវិធីបន្ដបន្ទាប់របស់ក្រុមបាល់បោះជិះរទេះនារីកម្ពុជា បន្ទាប់ពីយកឈ្នះក្រុមឡាវ កម្ពុជា នឹង​បន្ដជួបក្រុមខ្លាំងជប៉ុន នារសៀលថ្ងៃទី២០ ខែតុលានេះ មុនបន្ដជួបក្រុមម្ចាស់ផ្ទះចិន នា​ថ្ងៃ​ទី​២១-តុលា និងជួបក្រុមអ៊ីរ៉ង់ នាថ្ងៃទី២៤-តុលា ខណៈចុងក្រោយ ត្រូវជួបក្រុមថៃ នាថ្ងៃទី២៥ ខែ​តុលា ដើម្បីកំណត់ជោគវាសនាក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុង Hangzhou កម្ពុជា បាន​បញ្ជូនអត្តពលិក ៦ប្រភេទកីឡាចូលរួមប្រកួត ក្នុងនោះ​មាន​អត្តពលិក​ជន​ពិការ​ផ្នែក​កីឡា​អត្ត​ពលកម្ម ហែលទឹក វាយកូនឃ្លីលើតុ បាល់ទះអង្គុយ បាល់បោះជិះរទេះ និងកីឡាវាយសី ។ ព្រឹត្តិការណ៍កីឡាជនពិការប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ គ្រោងនឹងប្រារព្ធពិធីបើកការប្រកួតនាថ្ងៃទី២២ និង​ពិធីបិទ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ៕អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm