៩ខែនេះកម្ពុជានាំទំនិញទៅក្រៅប្រទេសបានជិត ១៧ ពាន់លានដុល្លារ ក្នុងនោះទំនិញ១០រក្សាកំណើនល្អ

2023/10/20 09:23:23 pm        276

ភ្នំពេញ៖ ការនាំចេញទំនិញរបស់កម្ពុជានៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ មានចំនួនសរុបជិត ១៧ ពាន់លានដុល្លារអាមេរិក ក្នុងនោះមានទំនិញសំខាន់ៗចំនួន ១០ ប្រភេទបានបន្តរក្សាកំណើនល្អប្រសើរ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិ ការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះរយៈពេល ៩ ខែ ឆ្នាំ ២០២៣ នេះ, ការធ្វើពាណិជ្ជកម្មនៃការនាំចេញរបស់កម្ពុជាមានចំនួន ១៦,៩ ពាន់លានដុល្លារថយចុះបន្តិចបន្តួច បើប្រៀបធៀបរយៈពេលដូចគ្នា និងឆ្នាំ ២០២២។ ប៉ុន្ដែការនាំចេញប្រភេទទំនិញសំខាន់ៗចំនួន ១០ ប្រភេទ បានបន្តរក្សាកំណើនបានល្អប្រសើរបើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។

បើតាមរបាយការណ៍រយៈពេល ៩ខែ ឆ្នាំ២០២៣ នេះ ប្រភេទទំនិញចំនួន ១០ បានបន្តកើនឡើងរួមមាន៖ ការនាំចេញម៉ាស៊ីន ឧបករណ៍ អេឡិចត្រូនិច បំណែក និងគ្រឿងបង្គុំផ្សេងៗ មានទំហំទឹកប្រាក់ជាង ២,៤ ពាន់លានដុល្លារ កើនឡើងជាង ៩៣ ភាគរយ, ធញ្ញជាតិ ជាង ១,១ ពាន់លានដុល្លារ កើនជិត ៤៩ ភាគរយ, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ជាង ៥៧៤ លានដុល្លារ កើន ៦៥ ភាគរយ, បន្លែ មើម និងឬស ៤៥៦ លានដុល្លារ កើន ២៨ ភាគរយ, ស្បែក និងស្បែកសប្បនិម្មិត ២៥៨ លានដុល្លារ កើនជាង ២០០ ភាគរយ, ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ៥៧០ លានដុល្លារ កើន ១៦ ភាគរយ, ប្រដាប់ប្រដារក្មេងលេង ​និងសម្ភារៈកីឡាជិត ១៣០ លានដុល្លារ កើន ៤០ ភាគរយ, អំបិល ថ្មសំណង់ និងម្នាងសីលា ៦៤ លានដុល្លារ កើនជាង ១០០ ភាគរយ, គុជខ្យងធម្មជាតិ និងត្បូងមានតម្លៃជាង ៤០ លានដុល្លារ កើនជិត ១៣០ ភាគរយ, និងវត្ថុធ្វើពីស្ពាន់ មានចំនួនជាង ៦២ លានដុល្លារ កើនឡើងជិត ៤៦ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។

ក្នុងនោះប្រទេសសំខាន់ៗដែលកម្ពុជាបាននាំចេញទំនិញមានកំណើនរួមមាន៖ ការនាំចេញទៅកាន់ប្រទេសវៀតណាម មានទឹកប្រាក់ជាង ២ ពាន់លានដុល្លារ កើនឡើង ៣០ ភាគរយ, ចិនជាង ១ ពាន់លានដុល្លារ កើនជាង ១៨ ភាគរយ, អេស្បាញ ៥៥៥ លានដុល្លារ កើន ៥១ ភាគរយ, ឥណ្ឌាជិត ១៩១ លានដុល្លារ កើន ៤២ ភាគរយ, និងប្រទេសកូរ៉េខាងត្បូង មានទឹកប្រាក់ ២០៨ លានដុល្លារ កើនឡើងជាង ១៩ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២២៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm