កម្ពុជារៀបចំវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ ដើម្បីលើកកម្ពស់ផលិតភាពនៃផលិតផលក្នងស្រុក

2023/10/20 10:05:53 pm        267

ភ្នំពេញ៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានរៀបចំវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញ ផលិតផលក្នុងស្រុក នៅខេត្តស្វាយរៀង ដើម្បីលើកកម្ពស់ផលិតផល សេវាកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងនៅតាមសហគមន៍ឲ្យកាន់តែប្រសើរ។

លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង លើកឡើងនៅក្នុងវេទិកាផ្គូផ្គង រវាងអ្នកផលិត និងអ្នកទិញ ​និងការតាំងបង្ហាញផលិតផលក្នុងស្រុក ធ្វើឡើងក្រោមគម្រោងការទទួលបានទីផ្សារ​សម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិមួយផលិតផលមួយ) នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២៣ នេះ។

លោក សេង សីលា បន្តថា វេទិកានេះនឹងចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ សម្រាប់​កាត់​បន្ថយភាពក្រីក្រ ​និងជាការគៀងគរសក្តានុពលសេដ្ឋកិច្ចក្នុងស្រុក ​នៃផលិតផល និងសេវាកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ និងសហគមន៍មូលដ្ឋានជាក់ស្តែងស្តែង។ ខណៈវេទិកានេះគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានធ្វើការជាមួយអ្នកផលិតក្នុងស្រុក ធុនមីក្រូ តូច និងមធ្យម និងសមាគមធុរកិច្ចប្រមាណ ២០០ នាក់មកចូលរួម ដើម្បីបង្កើនគុណភាព និងទីផ្សារនៃផលិតផលក្នុងស្រុក។

ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិ​ជំរុញចលនាភូមិមួយ​ផលិតផលមួយនៃទីស្តីការគណៈរដ្ឋមន្ត្រីបានបង្ហាញ​ ក្តីរំភើបរីករាយ ​ចំពោះកា​រដឹកនាំ​គំនិតផ្ដួច​ផ្ដើម​ឱ្យមានជំនួបរវាងផលិតផល និងអ្នកទិញដ៏មានសារៈសំខាន់នេះ​ ដែលមានគោលបំណង កាត់បន្ថយ គម្លាតរវាងអ្នកផលិតក្នុងស្រុក និងអ្នកទិញប្រកបដោយប្រសិទ្ធភាព និងសុច្ចរិតភាព។

សូមបញ្ជាក់ថា ​នៅក្នុងការតាំងផលិតផលភូមិ១​ ផលិតផល១ មានម្ចាស់អាជីវកម្មចូលរួមប្រមាណ ៣០ ​សហគ្រាសដោយបានដាក់ តាំងពិព័រណ៍រួមមាន ផលិតផលកសិកម្ម បន្លែ ត្រីសាច់ សំលៀក បំពាក់ ក្រម៉ា សូត្រកាបូបខ្មែរ ​កាបូបស្លឹកត្នោត ​ចំណីអាហារកែច្នៃ ភេសជ្ជៈ ស្រាផ្លែឈើ​ ចម្លាក់ សិល្បៈ តែធម្មជាតិ ប្រេងធម្មជាតិ កាហ្វេ ម្រេច និងរបស់ប្រើប្រាស់ផ្សេងៗជាច្រើនទៀត៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        35
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        138
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm