ជំងឺគ្រុនឈាមក្នុងខេត្តកំពង់ឆ្នាំង ឆ្នាំនេះកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០២២ មានកុមារស្លាប់ចំនួន២នាក់

2023/10/20 10:43:10 pm        82

កំពង់ឆ្នាំង ៖ រយៈពេល៤១សប្ដាហ៍ឆ្នាំ២០២៣នេះ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានរកឃើញជំងឺគ្រុនឈាមចំនួន៤៨១ករណី ក្នុងនោះបណ្ដាលឲ្យស្លាប់កុមារចំនួន២នាក់ផងដែរ។ ការរកឃើញនេះ គឺមានកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០២២ ដែលមានតែប្រមាណជាង២០០ករណីតែប៉ុណ្ណោះ។ នេះបើយោងតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។

លោកវេជ្ជបណ្ឌិតបានបន្តថា៖ ជំងឺគ្រុនឈាមចាប់ផ្ដើមកើតរាយប៉ាយនៅតាមភូមិ ឃុំ និងស្រុកមួយចំនួនក្នុងខេត្ត ។ កំណើនជំងឺគ្រុនឈាមនេះ តម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ និងចូលរួមពីប្រជាពលរដ្ឋក្នុងការពង្រឹងអនុវត្តវិធានការការពារសុខភាពឲ្យបានល្អចៀសផុតពីជំងឺគ្រុនឈាម ដោយសារសត្វមូសខ្លាញីខាំ ដែលបានកើតឡើងដោយពពួកដង្កូវទឹក ។ ពាក់ព័ន្ធជំងឺគ្រុនឈាមឆ្នាំនេះ គឺមានប្រមាណ៤៨១ករណី ក្នុងរយៈពេល៤១សប្តាហ៍ និងមានកុមារស្លាប់ចំនួន២នាក់។ បើផ្អែកតាមតួលេខខាងលើនេះ ឃើញថាជំងឺគ្រុនឈាមឆ្នាំនេះមានការកើនឡើងទ្វេដងបើធៀបនឹងឆ្នាំមុន ។ ដើម្បីឲ្យប្រជាពលរដ្ឋមានវិធានទប់ស្កាត់នៅមូលដ្ឋានរបស់ខ្លួន ក៏ដូចជាឲ្យអាជ្ញាធរមានការយកចិត្តទុកដាក់លើបញ្ហានេះ ត្រូវនាំគ្នាប្រុងប្រយ័ត្ន ហើយបើមានការសង្ស័យថាមានគ្រុនក្ដៅ ត្រូវទៅពេទ្យព្យាបាលជាបន្ទាន់ ដោយលោកវេជ្ជបណ្ឌិតមិនលើកទឹកចិត្តឲ្យព្យាបាលនៅផ្ទះខ្លួនឯងឡើយ។

 លោកវេជ្ជបណ្ឌិតបានបន្ថែមថា៖ ជំងឺគ្រុនឈាម បានគំរាមដល់មនុស្សគ្រប់វ័យ ដែលបង្កឡើងដោយសត្វមូសខ្លាញីខាំចម្លងមេរោគគ្រុនឈាមពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ តាមការស្រាវជ្រាវរបស់អ្នកជំនាញ មូសខ្លាចូលចិត្តបង្កកំណើតពងកូននៅក្នុងសំបកកង់រថយន្ត និងសំបកកង់ម៉ូតូចាស់ៗ ច្រើនជាងវត្ថុដាក់ទឹកសម្រាប់ប្រើប្រាស់ផ្សេងៗ ។ ជំងឺគ្រុនឈាមនេះ គឺកើនឡើងជាង២ដងនៅក្នុងរដូវវស្សា ប្រៀបធៀបនឹងករណីកើតឡើងក្នុងរដូវប្រាំង ហើយមានទំនាក់ទំនងខ្លាំងជាមួយនឹងអាកាសធាតុ ដូចជាកម្តៅចំនួនទឹកភ្លៀង និងសំណើម ។ ដើម្បីឆ្លើយតបនឹងកំណើនជំងឺគ្រុនឈាមឆ្នាំនេះ ក្រសួងសុខាភិបាលក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូសនៅតាមលំនៅដ្ឋានអោយបានជាដាច់ខាត៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm