ចិន ខកចិត្តយ៉ាងខ្លាំងចំពោះការប្រើសិទ្ធិវ៉េតូ របស់អាមេរិកលើសេចក្តីសម្រេចតំបន់ហ្គាហ្សា របស់ UN

2023/10/20 10:49:44 pm        66

ការច្រានចោលរបស់សហរដ្ឋអាមេរិក ចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ការផ្អាកប្រយុទ្ធគ្នាសម្រាប់ផ្នែកមនុស្សធម៌ ដើម្បីផ្តល់ឲ្យពលរដ្ឋរាប់លាននាក់ក្នុងតំបន់ហ្គាហ្សា នូវការផ្តល់ជំនួយសង្គ្រោះជីវិត កំពុងស្ថិតក្រោមការរិះគន់។ អ្នកវិភាគបាននិយាយថាសហរដ្ឋអាមេរិក ដោយបង្ហាញពីការគាំទ្រតែម្ខាងសម្រាប់អ៊ីស្រាអែល មិនបានកាត់បន្ថយស្ថានភាពដ៏តានតឹង នោះទេ ហើយប្រកាន់នូវជំហរប្រឆាំងពិភពលោកទាំងមូលដោយការបំផ្លាញកិច្ចប្រឹងប្រែងជាអន្តរជាតិ ដែលកំពុងព្យាយាម នាំយកបទឈប់បាញ់ចំពោះជម្លោះនៅមជ្ឈិមបូព៌ា។ សមាជិកចំនួន១២រូប បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចដែលពង្រាងដោយប្រទេសប្រេស៊ីល កាលពីថ្ងៃពុធ ហើយសហរដ្ឋអាមេរិកគឺជាសមាជិកក្រុមប្រឹក្សាតែមួយគត់ ដែលបានប្រើសិទ្ធិវ៉េតូប្រឆាំងសេចក្តីសម្រេចនេះ។ ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា យោងតាមឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់សហរដ្ឋអាមេរិក ដែលបាននិយាយអំពីបញ្ហានេះបន្ទាប់ពីការបោះឆ្នោត បានឲ្យដឹងថា ការប្រើសិទ្ធិវ៉េតូរបស់សហរដ្ឋអាមេរិកចំពោះសេចក្តីសម្រេចនេះ ត្រូវបានគេរិះគន់។ អ្នកនាំក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនខកចិត្តយ៉ាងខ្លាំងដោយការរារាំងរបស់សហរដ្ឋអាមេរិកនូវការអនុម័តការពង្រាងសេចក្តីសម្រេចស្តីពីបញ្ហាប៉ាឡេស្ទីន របស់ក្រុមប្រឹក្សាសន្តិសុខ។ លោកស្រី Mao និយាយថា យើងតែងតែជឿជាក់ថានៅពេលដោះស្រាយបញ្ហាចំណុចក្តៅក្នុងតំបន់ជាអន្តរជាតិ បណ្តាប្រទេសធំៗគួតែប្រកាន់ភ្ជាប់លក្ខណៈស្របទៅតាមការពិត និងមិនលំអៀង រក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ ហើយនាំមុខក្នុងការអនុលោមទៅតាមច្បាប់អន្តរជាតិ។ យើងសង្ឃឹមថាសហរដ្ឋអាមេរិក អាចមានតួនាទីស្ថាបនា និងធ្វើឲ្យប្រសើរការជំរុញត្រលប់បញ្ហាទៅរកមធ្យោបាយដំណោះស្រាយផ្នែកនយោបាយ។ បន្ទាប់ពីការបោះឆ្នោតនៃសេចក្តីសម្រចរបស់អង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេសចិន លោក Zhang Jun បានសម្តែងការខកចិត្ត និងបាននិយាយថាលទ្ធផលមិនគួឲ្យជឿ។ លោក និយាយថា ប្រទេសដែលជឿជាក់បានពិភាក្សាអំពី សារៈសំខាន់សម្រាប់ក្រុមប្រឹក្សាដើម្បីមានចំណាត់ការត្រឹមត្រូវ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        228
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        270
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm