ក្រុមគ្រូពេទ្យខេត្តកណ្តាល ចុះអប់រំអំពីបញ្ហាជំងឺភ្នែកក្រហមនៅតាមសាលារៀន

2023/10/20 10:56:04 pm        258

កណ្តាល៖ ក្រុមពេទ្យនៅតាមមូលដ្ឋានសុខាភិបាលនានា នៅខេត្តកណ្តាល នៅថ្ងៃទី២០ ខែតុលានេះ បាននាំគ្នា បន្តចុះអប់រំផ្សព្វផ្សាយអំពីបញ្ហាជំងឺភ្នែកក្រហម នៅតាមសាលារៀនរដ្ឋ និងឯកជននានា តាមការណែនាំរបស់ក្រសួងសុខាភិបាល និងស្នើដល់អ្នកជំងឺសែ្វងរកការពិនិត្យ​ព្យាបាល​ឲ្យបានត្រឹមត្រូវ ខណៈជំងឺភ្នែកក្រហមនេះ បច្ចុប្បន្នកំពុងមានការឆ្លងតៗ ក្នុងចំណោមក្រុមគ្រួសារ កន្លែងប្រមូលផ្តុំគ្នា​ នៅតាមសាលារៀន និងទីប្រជុំជននានា។

លោក ហាយ ឌី នាយកសាលាបឋមសិក្សាហ៊ុន សែនកំពង់សំណាញ់ ឋិតនៅក្នុងតាខ្មៅ​ខេត្តកណ្តាល និងក្រុមសិស្ស បានថ្លែងប្រាប់ BTV នៅថ្ងៃទី២០ ខែតុលានេះថា ក្រុមពេទ្យមកពី​មណ្ឌលសុខភាព​សង្កាត់តាខ្មៅ បានចុះមកអប់រំណែនាំតាមថ្នាក់រៀនឲ្យសិស្សយល់​ដឹង​អំពីវិធីការពារ និងការព្យាបាលជំងឺភ្នែកក្រហម ខណៈរៀងរាល់មុនពេលចូលរៀននាពេលព្រឹក និងល្ងាចពេលគោរពទង់ជាតិ សាលាក៏បានណែនាំសិស្ស ​និង​អនុញ្ញាត​ឲ្យសិស្សឈប់សម្រាក ប្រសិន​បើមានករណីសិស្សឆ្លងជំងឺភ្នែកក្រហម ​ដើម្បីសិស្សទៅជួបគ្រូពេទ្យនៅមូលដ្ឋានសុខាភិបាល​ព្យាបាលពិនិត្យព្យាបាលឱ្យបានត្រឹមត្រូវ។

លោកវេជ្ជបណ្ឌិត លុន ម៉ារ៉ា ប្រធានចក្ខុរោគនៃមន្ទីរបង្អែកជ័យជំនះថ្លែងថា ​រយៈពេលប្រមាណ​មួយ​ខែនេះ ក្នុងចំណោមអ្នកជំងឺភ្នែកជាង ៤០ រូប​ ដែលមកទទួលសេវានៅក្នុងមន្ទីរពេទ្យជ័យជំនះ មានអ្នក​ជំងឺជាង ៦០% បានកើតជំងឺភ្នែកក្រហម។

លោក បានណែនាំដល់អ្នកដែល​កើតជំងឺ​ភ្នែកក្រហមត្រូវមកពិគ្រោះ ​ពិនិត្យជាមួយ​គ្រូពេទ្យឲ្យ​បានត្រឹមត្រូវ ចៀសវាងការទៅទិញថ្នាំប្រើប្រាស់ដោយមិនមានវេជ្ជបញ្ជាច្បាស់លាស់។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​ជំងឺភ្នែកក្រហមភាគច្រើនជាជំងឺស្រាល តែវាងាយឆ្លងតៗគ្នា ​និងអាចជាសះស្បើយវិញ​ក្នុងរយៈពេល៧ថ្ងៃទៅ១៤ថ្ងៃ។  វិធីបង្ការការឆ្លងជំងឺ​ភ្នែកក្រហម នេះពលរដ្ឋទូទៅ ​ត្រូវរក្សាអនាម័យ ត្រូវឧស្សាហ៍លាងដៃ និងសាប៊ូឲ្យបានញឹកញាប់ ចៀសវាងការប៉ះ ​ឬញីភ្នែក ​កុំប្រើរបស់របររួមគ្នាជាមួយអ្នកកើតជំងឺនេះ និង កុំប្រើថ្នាំភ្នែករួមគ្នា​ដែលងាយនឹងការឆ្លងតៗគ្នា៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        1
យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        53
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm