អ៊ីស្រាអែលពង្រឹងផ្នែកការពារជាតិ ខណៈភាពតានតឹងជាមួយក្រុមហេស្បូឡា ចេះតែកើនឡើង បង្កក្ដីបារម្ភពីការរីកធំនៃជម្លោះ នៅមជ្ឈិមបូព៌ា

2023/10/20 11:01:36 pm        150

យោធាអ៊ីស្រាអែលបានពង្រឹងការការពារភាគខាងជើងរបស់ខ្លួន ខណៈដែលភាពតានតឹងជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡា កើនឡើងនៅតាមព្រំដែនលីបង់ ជាមួយនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងពីការរាលដាលសង្គ្រាម នៅមជ្ឈិមបូព៌ា។

អ៊ីស្រាអែល និងក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានជាប់នៅក្នុងការបាញ់ប្រហារគ្នាកាន់តែខ្លាំងឡើង នៅតាមព្រំដែនលីបង់ ចាប់តាំងពីមានការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារបង្ហូរឈាមរបស់ក្រុមហាម៉ាសជិត ២សប្តាហ៍មុន។ ទាំងអ៊ីរ៉ង់ និងក្រុមហេសបូឡា បានព្រមានពីសកម្មភាព «ទុកជាមុន» ប្រសិនបើអ៊ីស្រាអែល បន្តទៅមុខនូវការលុកលុយផ្លូវគោក ដែលត្រូវបានរំពឹងជាជំហាននាពេលបន្ទាប់។

ស្រមពេលជម្លោះមើលទៅហាក់មានសភាពមិនថមថយសោះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak និងប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលជាការបង្កើនកិច្ចខិតខំប្រឹងប្រែងដ៏គួរឲ្យបារម្ភ ដើម្បីជួយទប់ជម្លោះ ដែលកាន់តែរីកធំឡើងនេះ។ ប៉ុន្តែនៅពេលដែលជម្លោះហិង្សានេះ នៅតែបន្តមាន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានចេញការព្រមានអំពីការធ្វើដំណើរ ដោយជំរុញឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសលីបង់ជាបន្ទាន់។

ហើយឥឡូវនេះ អ៊ីស្រាអែលនិយាយថា ខ្លួនបានពង្រឹងតំបន់ការពារភាគខាងជើង ហើយ «ត្រៀមរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារណាមួយ» ពីប្រទេសជិតខាងរបស់ខ្លួន ដោយអ្នកនាំពាក្យយោធាអ៊ីស្រាអែលលោកឧត្តមសេនីយ៍ Marcus Sheff បានប្រាប់សារព័ត៌មាន The Independent ថា៖ «អ៊ីស្រាអែលគ្មានការអត់ឱនជាដាច់ខាត ចំពោះអង្គការគាំទ្រដោយអ៊ីរ៉ង់ ដែលព្យាយាមបង្កភាពតានតឹងដល់ពួកយើង នាពេលនេះ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        87
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        131
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm