
ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃសុក្រ (ទី២០ ខែតុលា) នេះ បានឲ្យដឹងថា ទីក្រុងប៉េកាំងនឹងតម្រូវឲ្យមានការអនុញ្ញាត សម្រាប់ការនាំចេញនូវផលិតផលធ្យូងថ្មមួយចំនួន ចាប់ពីថ្ងៃទី១ ខែធ្នូ ដើម្បីការពារសន្តិសុខជាតិ ខណៈដែលប្រទេសនេះជួបប្រទះនឹងបញ្ហាប្រឈមនានាកាន់តែខ្លាំងឡើងពីរដ្ឋាភិបាលបរទេស ជុំវិញការគ្រប់គ្រងលើអជីវកម្មរបស់ខ្លួន។
បើយោងតាមការស្រាវជ្រាវពីភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ធ្យូងថ្មត្រូវបានប្រើប្រាស់ក្នុងអាគុយ សម្រាប់រថយន្តអគ្គិសនី (EV) ហើយប្រទេសចិន គឺជាអ្នកផលិតធំជាងគេបំផុតរបស់ពិភពលោក ដោយផ្គត់ផ្គង់ទីផ្សារសកល ៦៧ភាគរយសកលនៃទម្រង់ធម្មជាតិ។ ធ្យូងថ្មនេះក៏ចម្រាញ់ច្រើនជាង ៩០ភាគរយនៃធ្យូងថ្មរបស់ពិភពលោកទៅក្នុងសម្ភារៈ ដែលប្រើប្រាស់នៅក្នុងអាណូដអាគុយរបស់រថយន្តអគ្គិសនី (EV) ស្ទើរតែទាំងអស់។
ប្រទេសចិន កំពុងអនុវត្តការទប់ស្កាត់នេះ ស្របពេលដែលបណ្ដារដ្ឋាភិបាលបរទេស កំពុងបង្កើនសម្ពាធលើក្រុមហ៊ុនរបស់ខ្លួន ជុំវិញការអនុវត្តឧស្សាហកម្មរបស់ពួកគេ។
ជាក់ស្ដែង សហភាពអឺរ៉ុបកំពុងថ្លឹងថ្លែងការយកពន្ធលើរថយន្ត EV ដែលផលិតនៅចិន ដោយលើកហេតុផលថា ពួកគេទទួលបានអត្ថប្រយោជន៍ ដោយអយុត្តិធម៌ពីការឧបត្ថម្ភធន។ ដូចគ្នានេះផងដែរ រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីដើមសប្តាហ៍នេះ បានពង្រីកការទប់ស្កាត់លើការចូលប្រើប្រាស់ឧបករណ៍អេឡិចត្រូនិករបស់ក្រុមហ៊ុនចិននានា ក្នុងនោះរួមទាំងការបញ្ឈប់ការលក់បន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់ ដែលផលិតដោយក្រុមហ៊ុន Nvidia៕