កងទ័ពកម្ពុជា និងជប៉ុន មានគម្រោងអនុវត្តន៍កម្មវិធីរួមគ្នាមួយលើកិច្ចការមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ

2023/10/20 11:38:09 pm        196

ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា លោក យូអ៊ីណូ អាតស៊ូស៊ី (Ueno Atsushi) បានថ្លែងថា កងទ័ពជើងគោកស្វ័យការពារជប៉ុន មានគម្រោងមកកម្ពុជានាពេលឆាប់ៗនេះ ដើម្បីអនុវត្តន៍កម្មវិធីគម្រោង ជាមួយកងទ័ពជើងគោកកម្ពុជា លើកិច្ចសហប្រតិបត្តិការទ្វេភាគី នៃកិច្ចការមនុស្សធម៌ និងការសង្រ្គោះ គ្រោះមហន្តរាយជាដើម។

ថ្លែងនៅក្នុងកិច្ចជំនួបជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះលោក យូអ៊ីណូ អាតស៊ូស៊ី បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកប្រទេសកម្ពុជា និងជប៉ុន ដែលក្នុងពេលកន្លងមក នាវាកងទ័ពជើងទឹកនៃកងស្វ័យការពារជប៉ុន បានចូលចតចំនួនពីរលើក កាលពីឆ្នាំមុន និងពីរលើកទៀតនៅឆ្នាំនេះ ដើម្បីធ្វើទស្សនកិច្ចសិក្សាស្វែងយល់ និងដកពិសោធន៍ ជាមួយកងទ័ពជើងទឹកកម្ពុជា នៅកំពង់ផែខេត្តព្រះសីហនុ។

 លោកឯកអគ្គរាជទូតបានឲ្យដឹងទៀតថា ខែក្រោយនេះកងទ័ពជើងគោកស្វ័យការពារជប៉ុន មានគម្រោងមកកម្ពុជា ដើម្បីអនុវត្តកម្មវិធីគម្រោង ជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការងារមនុស្សធម៌, ការងារសង្គ្រោះគ្រោះមហន្តរាយ,រវាងកងទ័ពប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។ មួយវិញទៀតលោកឯកអគ្គរាជទូត ក៏បានលើកឡើងផងដែរថា នាពេលកន្លងមក លោកសង្កេតឃើញថា កងទ័ពកម្ពុជា-វៀតណាម-នឹងឡាវ បានធ្វើសមយុទ្ធរួមគ្នាលើកិច្ចការមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយបានយ៉ាងល្អ ហើយជប៉ុន ចង់ចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរ។

 ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អ រវាងកម្ពុជា-ជប៉ុន ដែលកើតមានឡើងតាំងពីយូរលង់ណាស់មកហើយ ហើយជាបន្តបន្ទាប់ប្រទេសយើងទាំងពីរ បានបន្តពង្រឹងពង្រីកឥតឈប់ឈរ ក្នុងការរឹតចំណងសាមគ្គីភាពមិត្តភាព នៃប្រទេសទាំងពីរឲ្យកាន់តែល្អថែមទៀតផងដែរ។

នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថា ជប៉ុនតែងតែនៅជិតប្រជាជនកម្ពុជា ក្នុងការចូលរួមស្វែងរកសន្តិភាព សម្រាប់ប្រទេសកម្ពុជា ការផ្ដល់នូវជំនួយឥតសំណង ដើម្បីជួយអភិវឌ្ឍន៍លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ និងគ្រប់វិស័យរបស់កម្ពុជា ឲ្យរស់ឡើងវិញប្រកបដោយភាពរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។

ជាក់ស្តែងសម្រាប់វិស័យការពារជាតិវិញជប៉ុន នៅតែបន្តជួយបណ្ដុះបណ្ដាលជំនាញ កងរក្សាសន្តិភាពដល់កម្ពុជា ដើម្បីមានគ្រប់លទ្ធភាព ចូលរួមជួយជាលក្ខណៈមនុស្សធម៌ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ជួយដល់បណ្ដាប្រទេសនៅក្នុងតំបន់និងនៅលើសកលលោកជាដើម។

នៅក្នុងកិច្ចជំនួបនោះដែរនាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានស្នើសុំដល់ភាគីជប៉ុនផ្ដល់កិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការជួយបណ្ដុះបណ្ដាលផ្នែកបច្ចេកទេស ដល់កម្លាំងកងទ័ពមួកខៀវកម្ពុជា ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត ក្នុងការចូលរួមប្រតិបត្តិការជួយការងារមនុស្សធម៌ ថែរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដល់បណ្ដាប្រទេសនានានៅលើសាកលលោកផងដែរ៕ អត្ថបទ៖ បាន ចក់​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        76
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm