រដ្ឋមន្រ្តីការបរទេសហ្សកដានីនិយាយថា ពួកយើងព្រួយបារម្ភដល់រឿងអាក្រក់បំផុតនៅក្នុងសង្រ្គាមតំបន់ហ្គាហ្សា

2023/10/21 02:55:00 am        217

រដ្ឋមន្រ្តីការបរទេសហ្សកដានីលោក Ayman Safadi និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកព្រួយបារម្ភថា រឿងអាក្រក់បំផុតនៅមិនទាន់មកដល់នោះទេនៅក្នុងសង្រ្គាមតំបន់ហ្គាហ្សា ស្របពេលដែលគ្មានសញ្ញាណាមួយនៃជោគជ័យក្នុងកិច្ចខិតខំបន្ធូរបន្ថយភាពតានតឹងនោះ ។

នៅក្នុងអនុសាសន៍អំឡុងសន្និសីទសារព័ត៌មានជាមួយសមភាគីអាល្លឺម៉ង់ លោក Safadនិយាយថា សង្រ្គាមនឹងមានផលវិបាកដ៏គ្រោះថ្នាក់ ហើយលោកបានជំរុញឲ្យការពារតំបន់មួយនេះពីគ្រោះថ្នាក់ពេលដែលសង្រ្គាមកាន់តែរីកធំ ។

លោកបាននិយាយប្រាប់សារព័ត៌មានថា គ្រោះថ្នាក់នឹងមានផលវិបាកដ៏ឈឺចាប់ ក្នុងពេលខាងមុខនេះ ហើយកិច្ចខិតខំការទូត មិនទាន់ទទួលបានលទ្ធផលណាមួយនោះឡើយ ក្នុងការបញ្ចប់ជម្លោះ ។

មន្រ្តីការទូតហ្សកដានីរូបនេះ បាននិយាយថា រាជាណាចក្ររបស់លោកនឹងប្រឈមគ្រប់មធ្យោបាយចំពោះរត់ភៀសខ្លួនទ្រង់ទ្រាយធំរបស់ជនប៉ាឡេស្ទីន ដែលនាំឲ្យមានការផ្លាស់ប្តូរប្រជាសាស្រ្ត ឬភូមិសាស្ត្រនៅក្នុងតំបន់ ។

ជម្លោះមួយនេះដែរ បានបំផុសការភ័យខ្លាចរយៈពេលជាយូរមកហើយនៅហ្សកដានី ដែលទទួលជនភៀសខ្លួនប៉ាឡេស្ទីនចំនួនដ៏ច្រើន និងកូនចៅរបស់ពួកគេ ថា ភាពរំជើបរំជួលកាន់តែធំ នឹងផ្តល់ឱកាសឲ្យអ៊ីស្រាអែលអនុវត្តន៍គោលនយោបាយផ្ទេរ ដើម្បីបណ្តេញជនប៉ាឡេស្ទីនទាំងអស់ ចេញពីតំបន់វ៉េសប៊ែង ។

ខណៈពេលនោះដែរ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បាននិយាយថា ប្រទេសរបស់លោកស្រី នឹងបង្កើនជំនួយដល់ជនស៊ីវិលប៉ាឡេស្ទីនដល់ជិត ៥៣លានដុល្លារ ស្របពេលវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរខ្លាំងសម្រាប់ពលរដ្ឋ ២,៣លាននាក់ ដែលជាប់ខ្លួននៅទីនោះ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        7
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm