ក្រុមហាម៉ាស់ ដោះលែងចំណាប់ថ្នូរជនជាតិអាមេរិកពីរនាក់ដែលឃុំខ្លួននៅតំបន់ហ្គាហ្សា

2023/10/21 03:36:58 pm        1.3 K

ក្រុមអ៊ីស្លាមនិយមហាម៉ាស បានដោះលែងចំណាប់ថ្នូរជនជាតិអាមេរិកពីរនាក់ ម្តាយនិងកូនស្រី ដែល​ត្រូវបានគេដឹងថាជាការដោះលែងចំណាប់ថ្នូរលើកដំបូង នៅក្នុង​សង្រ្គាម​រវាង​ក្រុម​នេះ​ និង​អ៊ីស្រាអែល​។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថាលោកស្រី Judith និងនាង Natalie Raanan ត្រូវ​បាន​ចាប់​ពង្រាត់​​ក្នុងអំ​ឡុង​ពេល​ការ​វាយ​ប្រហារ​ដ៏​ភ្ញាក់​ផ្អើល​របស់​ក្រុម​ហាម៉ាស​លើ​ប្រទេស​អ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ហើយកងកម្លាំង​អ៊ីស្រាអែល​បាន​មក​ទទួល​ពួក​គេ​នៅ​ព្រំដែន​។

គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ និយាយថា ខ្លួនបាន​ដឹក​ជញ្ជូន​ពួក​គេឆ្លង​កាត់​តំបន់​ហ្គាហ្សា។​ ការវាយប្រហាររបស់ក្រុមហាម៉ាស នៅអ៊ីស្រាអែល បានបណ្តាលឲ្យមនុស្សចំនួន ១.៤០០​នាក់ស្លាប់ និងមនុស្សប្រហែល ២០០ នាក់ ត្រូវបានចាប់ជាចំណាប់ថ្នូរ។

ក្រុម​ហាម៉ាស់ហាម៉ាស់ និយាយថា ម្តាយ និងកូនស្រី ពីរនាក់នេះ ត្រូវបាន​ដោះលែង​សម្រាប់​ហេតុផល​មនុស្សធម៌ និងដើម្បីបង្ហាញដល់ប្រជាជនអាមេរិក និងពិភពលោកថា ការ​អះអាង​ធ្វើ​ឡើង​ដោយ​លោក Biden និងរដ្ឋបាលហ្វាស៊ីសនិយមរបស់លោកគឺមិនពិតនោះទេ។ ពួក​គេ​ក៏​និយាយ​ដែរ​ថា ការដោះលែងចំណាប់ថ្នូរ ក៏កើតឡើងពីការចរចាដោយរដ្ឋាភិបាលប្រទេសកាតា។ 

រដ្ឋ​មន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃសុក្រ បាន​សម្តែង​ការ​ធូរ​អារម្មណ៍​ដែល​ថា ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិកពីរនាក់ ប៉ុន្តែបា​ន​និយាយ​ថា ​ក្រុមសកម្មប្រយុទ្ធនៅតែឃុំខ្លួនពលរដ្ឋអាមេរិករហូតដល់ ១០ នាក់ផ្សេងទៀត ក្នុង​ចំណោម​ចំណាប់ថ្នូរប្រហែល ២០០នាក់ ដែលត្រូវបានចាប់កាលពីដើមខែនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm