ប្រមុខ UN ស្នើសុំការសង្គ្រោះជីវិតពលរដ្ឋតំបន់ Gaza នៅច្រកឆ្លងកាត់ព្រំដែនប្រទេសអេហ្ស៊ីប

2023/10/21 03:58:12 pm        399

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាន​ប្រើប្រាស់​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ច្រកឆ្លងកាត់របស់ប្រទេសអេហ្ស៊ីបជាមួយតំបន់ហ្គាហ្សាកាលពីថ្ងៃសុក្រ ដើម្បី​អំពាវ​នាវ​ដោយ​មនោសញ្ចេតនាសុំឲ្យរថយន្តដឹកជំនួយបានចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិកបានលើកឡើងនូវក្តីសង្ឃឹមនៃការទម្លាយភាពទាល់ច្រកផ្នែកការទូត។ ដោយឈរ​នៅ​លើ​ផ្លូវ​ច្រកឆ្លងកាត់តំបន់ Rafah ក្នុងឧបទ្វីប Sinai ជាកន្លែង​ដែល​រថយន្ត​ដឹក​ជំនួយ​ជាង​ ២០០​គ្រឿង កំពុងរង់ចាំ ហើយ ជំនួយជាច្រើនទៀតបាននៅគរកកកុញ ដែលលោក Guterres បាន​អធិប្បាយអំពីការពន្យាពេលក្នុងការដឹកជញ្ជូនស្បៀងអាហារ ទឹក ឱសថ និងប្រេង​ឥន្ធនៈ​ទៅ​ដ​​ល់​អ្នកដែលត្រូវការជំនួយ ថាជាការខកចិត្ត។ តំបន់ Rafah នៅតែត្រូវបានបិទចាប់តាំងពី ភ្លាមៗ បន្ទាប់​ពីអ៊ីស្រាអែល បានចាប់ផ្តើមទម្លាក់គ្រាប់បែករបស់ខ្លួននៅតំបន់ហ្គាហ្សា ក្នុងការ​សង​សឹក​ចំពោះ​ការ​វាយប្រហាដ៏ឃោរឃៅដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ហើយ​ជម្លោះជុំវិញលក្ខខណ្ឌសម្រាប់ការដឹកជញ្ជូនជំនួយ បានរារាំងការបើកតំបន់នេះឡើងវិញ។ លក្ខខណ្ឌជាច្រើន រួមមានការ​ទាមទារ​របស់​អ៊ីស្រាអែល​សម្រាប់​យន្តការ​មួយ​ដើម្បី​ត្រួត​ពិនិត្យ​ជំនួយ​ ខណៈ​បណ្តា​រដ្ឋ​ប្រទេស​លោក​ខាង​លិច​កំពុង​ជំរុញ​ឱ្យ​ជម្លៀស​អ្នក​កាន់​លិខិត​ឆ្លង​ដែន​បរទេស​ចេញ​ពី​តំបន់ហ្គាហ្សា។ បន្ទាប់ពីការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ ប្រធានា​ធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយថា កិច្ចព្រមព្រៀង​ត្រូវ​បា​ន​ឈាន​ដល់​សម្រាប់​រថយន្តដឹកជំនួយចំនួន ២០ ដើម្បីឆ្លងកាត់តំបន់ Rafah ហើយកាលពីថ្ងៃសុក្រ លោក​បាននិយាយថា លោកជឿថារថយន្តដឹកជំនួយដំបូងទាំងនោះនឹងឆ្លងកាត់ក្នុងរយៈពេល ៤៨ ម៉ោងទៀត។ មន្ត្រីអង្គការសហប្រជាជាតិ និយាយថា យ៉ាងហោចណាស់រថយន្តជំនួយចំនួន ១០០ គ្រឿងក្នុងមួយថ្ងៃគឺត្រូវការជាចាំបាច់ដើម្បីគ្របដណ្តប់លើតម្រូវការបន្ទាន់ ហើយ​ប្រតិបត្តិការ​ជំនួយណាមួយត្រូវតែមាននិរន្តរភាពទំហំ។ ភាគច្រើននៃប្រជាជន ២,៣ លាន​នាក់​នៅ​ក្នុង​ហ្គាហ្សា ពឹងផ្អែកលើជំនួយមនុស្សធម៌។ តំបន់ហ៊ុនព័ទ្ធឆ្នេរមួយនេះ ស្ថិតនៅ​ក្រោម​ការ​បិទ​ផ្លូវ​រប​ស់អ៊ីស្រាអែលនិងអេហ្ស៊ីប ចាប់តាំងពីក្រុមហាម៉ាស បានចូលគ្រប់គ្រងតំបន់នេះនៅឆ្នាំ ២០០៧​៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm