ពលរដ្ឋមូស្លីម ទាមទារឱ្យបញ្ចប់យុទ្ធនាការរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា

2023/10/21 06:43:53 pm        418

ប្រជាជនមូស្លីមនៅជុំវិញពិភពលោក បានតវ៉ាកាលពីថ្ងៃសុក្រ ដោយ​ទាមទារ​ឱ្យ​បញ្ចប់​ការ​ទម្លាក់​គ្រាប់​បែក​របស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា។ ស្ត្រីម្នាក់នៅទីក្រុងគែរ និយាយថា នាង​មាន​អារម្មណ៍​ប៉ះ​ទង្គិចជាខ្លាំង។ ការឈឺចាប់នៅតំបន់ហ្គាហ្សា គឺជាការឈឺចាប់របស់យើង។

បាតុករ​ជិត ៦.០០០នាក់ បានចេញធ្វើបាតុកម្មក្នុងប្រទេសហ្សកដានី ជាកន្លែង​ដែល​ប្រជាជន​ភាគ​ច្រើន​មាន​កេរ្តិ៍ដំណែលមកពីប៉ាឡេស្ទីន។ ពួកគេបាន​អំពាវនាវ​ឲ្យ​ការ​ទម្លាក់​គ្រាប់​បែក​ត្រូវ​បញ្ចប់​ និងបានបង្ហាញការគាំទ្រដល់ក្រុមហាម៉ាស ដោយ​ជំរុញ​ឲ្យ​ក្រុម​នេះ​វាយ​ប្រហារ​ទៅ​លើ​អ៊ី​ស្រាអែល​ វាយប្រហារដោយគ្រាប់រ៉ុក្កែត និងយន្តហោះទម្លាក់គ្រាប់បែកអត្តឃាត។

អស់​រយៈពេលជិតពីរសប្តាហ៍មកហើយ ដែលអ៊ីស្រាអែល បាន​និង​កំពុង​វាយ​លុក​លើ​តំបន់​ហ៊ុមព័ទ្ធ​ដោយ​ការវាយប្រហារយ៉ាងខ្លាំង ដែលអាជ្ញាធរនៅ​ទី​នោះ​និ​យាយថា​បាន​សម្លាប់​មនុស្ស​ជាង​ ៤.០០០ នាក់។ អ៊ីស្រាអែល ក៏កំពុង​បង្កើន​សម្រាប់​សង្រ្គាម​លើ​ដី​គោក​ក្នុង​គោល​បំណង​កម្ទេច​ក្រុម​ហាម៉ាស។

ខណៈរដ្ឋាភិបាលប្រទេសលោកខាងលិចមួយចំនួន បានដាក់ការ​គាំទ្រ​របស់​ពួក​គេ​នៅ​ពី​ក្រោយ​យុទ្ធនា​ការ​យោធារបស់អ៊ីស្រាអែល រដ្ឋមូស្លីមជាច្រើនបានអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់។

នៅ​ក្នុងទីក្រុងគែរ មនុស្ស​រាប់ពាន់​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​វិហារអ៊ីស្លាម​ដ៏​ចំណាស់​បំផុត​មួយ​ក្នុង​ពិភព​លោក​។ ក្រុមអ្នកតវ៉ានិយាយថា កម្លាំងជំរុញសម្រាប់បាតុករជាច្រើននាក់ គឺបណ្តាល​មក​ពី​ការ​បំផ្ទុះ​កាលពីថ្ងៃអង្គារនៅមន្ទីរពេទ្យតំបន់ហ្គាហ្សា ដែលអាជ្ញាធរនៅទីនោះបាននិយាយថា បាន​បណ្តាល​ឲ្យ​មនុស្សរាប់រយនាក់ស្លាប់។ ក្រុមហាម៉ាស់ និយាយថា អ៊ីស្រាអែល ជាអ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការបំផ្ទុះនេះ ខណៈអ៊ីស្រាអែល បានដាក់​កំហុស​ការ​បាញ់​រ៉ុក្កែត​ដែល​បរាជ័យ​ដោយ​ក្រុម​ប៉ាឡេស្ទីន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        239
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        281
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        260

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm