អភិបាលខេត្តកោះកុង បំផុសស្មារតីដល់មហាជនស្រឡាញ់អក្សរសិល្ប៍ខ្មែរ

2023/10/21 10:05:55 pm        679

កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានជំរុញ​ដល់​មហាជន​ពាក់ព័ន្ធ​ចូលរួម​លើ​កស្ទួយស្រឡាញ់អក្សរសិល្ប៍ខ្មែរ តាមរយៈការអាន និងជាវសៀវភៅ។

លោក​ជំទាវអភិបាលខេត្តកោះកុង បានបង្ហាញ​ការ​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការ​រៀបចំ​ជា​មហោ​ស្រព​អក្សរសិល្ប៍ខ្មែរក្នុងខេត្ត ក្នុងគោលបំណង​ ដើម្បី​ចូលរួម​ចំណែក​ការ​បណ្តុះ​ស្មារតី​ស្រឡាញ់​អក្សរ​សិល្ប៍ខ្មែរ លើកកម្ពស់កិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធ និងការ​បង្កើន​ឱកាស​ក្នុង​ការ​ទំនាក់​ទំនង ក៏ដូចជាពង្រីកវិសាលភាពទីផ្សារដល់អ្នកនិពន្ធចំពោះវិស័យបោះពុម្ពជាដើម។

លោក​ជំទាវ មិថុនា ភូថង បន្តបំផុសស្មារតីដល់មហាជន និងយុវជននៅក្នុងខេត្តកោះកុង ចូល​រួម​ស្រឡាញ់​ និងអានសៀវភៅឱ្យបានកាន់តែច្រើន គ្រាមាន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ក្រុម​ការងារ​មហោ​ស្រព​អក្សរសិល្ប៍ខ្មែរ ព្រមទាំងបណ្តាអង្គ​ភាព​ពាក់​ព័ន្ធ​នានា​ដែល​ខិតខំ​បំពេញ​ការងារ​លើ​វិស័យ​អក្សរសិល្ប៍ខ្មែរ និងតែងតែអនុវត្តការងារប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ យកចិត្ត​ទុក​ដាក់​ចូលរួមអភិវឌ្ឍន៍ ថែរក្សាលើកស្ទួយ និងផ្សព្វផ្សាយអក្សរសិល្ប៍ជាតិ។

ក្នុង​ពិធីមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៦ ប្រធានបទ “សំឡេងចម្រុះពណ៌ Invisible Voice" នៅថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ២០២៣ លោកជំទាវអភិបាលខេត្តស្រ្តីទី១កម្ពុជា រំពឹងទុកជាមុនថា ពលរដ្ឋ និងយុវជន ក្មេងៗ​ជំនាន់​នឹងទទួលបានចំណេះដឹងកាន់តែច្រើនអំពី អក្សរសិល្ប៍ខ្មែរ បន្ទាប់​ពី​មហោស្រពនេះត្រូវបានបញ្ចប់ដោយជោគជ័យ តាមរយៈចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។

លោកស្រី សូ  ភីណា ជាស្ថាបនិក និងជាប្រធានក្រុមរៀបចំមហោស្រពអក្សរសិល្បិ៍ខ្មែរ អះ​អាង​ថា ​មហោស្រពអក្សរសិល្បិ៍ខ្មែរនេះ នឹងបង្ហាត់បង្ហាញ ចែករំលែកបទពិសោធន៍ពីអ្នកនិពន្ធ និង​អ្នក​ប្រែ​អក្សរសិល្ប៍នានា ដើម្បីចែក​រំលែក​ចំណេះ​ដឹង​ពាក់ព័ន្ធ​នឹង​ការ​បក​ប្រែ​អក្សរ​សិល្ប៍​នៅ​ប្រទេស​យើង ​និងជំរុញឱ្យមានភាពសំបូរបែបក្នុងវិស័យអក្សរសិល្ប៍ជាតិយើងផងដែរ៕  អត្តបទ ឈឹម មករា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm