សម្តេចធិបតី ស្នើឲ្យភាគីកម្ពុជា និងអារ៉ាប៊ីសាអូឌីត ចរចាគ្នាស្តីពីការលើកលែង​ទិដ្ឋាការលិខិតឆ្លងដែនការទូត និងផ្លូវការ

2023/10/22 12:25:25 am        859

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យភាគីរបស់កម្ពុជា និង​ប្រទេសអារ៉ាប៊ីសាអូឌីត ពិចារណានិងចរចានូវកិច្ចព្រមព្រៀង ស្តីពីការលើក​លែង​ទិដ្ឋាការ​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែនការទូត និងអ្នកកាន់លិខិតឆ្លងដែនផ្លូវការ ខណៈប្រទេស​អារ៉ាប៊ីសាអូឌីត​សម្រេច​បង្កើត​ស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅរាជធានីភ្នំពេញដែរនោះ។

ការស្នើសុំរបស់សម្តេចធិបតី នាយករដ្ឋ​មន្រ្តី​កម្ពុជា​នេះគឺបាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ជំនួប​ទ្វេភាគី​ជាមួយ​ព្រះអង្គម្ចាស់ មហាម៉េដប៊ីនសាល់ម៉ាន់ ប៊ីន អាប់ឌុលឡាហ្ស៊ី អាល់សូដព្រះរាជទាយាទ និង​ជា​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញ ក្នុងឱកាស ដែលសម្តេចធិបតី អញ្ជើញដឹក​នាំគណៈ​ប្រតិភូ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​«កំពូល​អាស៊ាន​-ក្រុមប្រឹក្សាហសប្រតិ បត្តិការឈូងសមុទ្រ» ដែលប្រទេសអារ៉ាប៊ីសាអូឌីតធ្វើជាម្ចាស់ផ្ទះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យ ដឹង​ថា នៅក្នុងកិច្ចជំនួបខាងលើនេះ នាយករដ្ឋមន្រ្តីទាំងពីរបានពិភាក្សាគ្នាជាច្រើន ដោយ​ក្នុង​នោះ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានសម្តែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ការ​រីក​ចម្រើន​នៃ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង អារ៉ាប៊ីសាអូឌីត ដូចដែលត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​សម្រេច​បង្កើត​ស្ថាន​ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត នៅរាជធានីភ្នំពេញ និងបានស្នើឲ្យភាគីទាំ​ង​ពីរ​ពិចារណា​រៀប​ចំ​ចរចា​កិច្ចព្រមព្រៀងនានា ជាពិសេស កិច្ច ព្រម​ព្រៀង​ស្តីពី​«ការ​លើក​លែង​ទិដ្ឋាការ​ សម្រាប់​អ្នក​កាន់​លិខិត​ឆ្លង​ដែនការទូត និងលិខិតឆ្លងដែនផ្លូវការ ជាដើម»។

មានបន្ទូលនៅក្នុងកិច្ចជំនួបនោះដែរ ព្រះអង្គម្ចាស់ព្រះរាជទាយាទ បានលើកឡើងអំពីទិសដៅប្រ កប​ដោយសក្តានុពលក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ដោយ​សំដៅ​ឈាន​ទៅ​បង្កើត​ កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូចជា ពាណិជ្ជកម្ម, វិនិយោគ, ថាមពល,និងវិស័យ សក្តានុពលដទៃទៀត ដើម្បី​សម្រេច​បាន​នូវ​ផល​ប្រយោជន៍​រួម​សម្រាប់​ប្រទេស និងប្រជាជាតិទាំងពីរ។

តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលនេះ ក៏បានបង្ហាញផងដែរថា នៅក្នុងកិច្ចជំនួបនោះ នាយក​ទាំងពីរ បានបង្ហាញនូវការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ដោយ​បាន ឯកភាព​លើ​ទិស​ដៅ​នៃ​ការ​បង្កើត​យន្ត​ការ​លើ​វិស័យ​សក្តានុពល​មួយ​ចំនួន​ដូចជា​វិស័យ​ពាណិជ្ជ​កម្ម វិនិយោគ និងវិស័យផ្សេងៗទៀត។

នៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានអញ្ជើញ ព្រះរាជ​ទាយាទ នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីតមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលវេលាសមស្របណាមួយផងដែរ ដោយ​ការអញ្ជើញនេះត្រូវបានព្រះរាជទាយាទទទួលយកដោយក្តីរីករាយផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        214
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm