អភិបាលខេត្តកែប ជូនដំណើរទស្សនកិច្ចរបស់ក្លឹបអ្នកកាសែតកម្ពុជា និងថៃ ទៅកាន់តំបន់សក្តានុពលចំនួន៣

2023/10/22 03:52:24 pm        189

កែប៖ ក្នុងដំណើរទស្សនកិច្ចរបស់ ក្លឹបអ្នកកាសែតកម្ពុជា និងសមាគមន៍អ្នកសារព័ត៌មានថៃ មកកាន់ខេត្តកែប រយៈពេល២ថ្ងៃនេះ បានទទួលការស្វាគមន៍់យ៉ាងកក់ក្តៅពីសំណាក់អភិបាលខេត្តកែប ក្រៅតែការជួបសំណេះសំណាលរួចហើយ ក្រុមប្រតិភូ បានអញ្ជើញទៅទស្សនកិច្ចនៅបណ្តាទីតាំងសក្តានុពលរបស់ខេត្តកែបចំនួន៣ទីតាំង ទី១ នៅតំបន់ឧទ្យានជាតិខេត្តកែប ទី២. តំបន់ភ្នំវល្លិ៍ និងទី៣ តំបន់ឆ្នេរអង្កោល ទៅតាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។

ដំណើរទស្សនកិច្ចមកកាន់ខេត្តកែបលើកនេះ ដឹកនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកាសែតកម្ពុជា និងលោក Mongkol Bangprapa ប្រធានសមាគមន៍សារព័ត៌មានថៃ ដោយទទួលស្វាគមន៍និងជូនដំណើរដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមន្ទីរអង្គភាពជុំវិញខេត្តកែប។

ថ្លែងនាឱកាសនោះឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានប្រសាសន៍ថាខេត្តកែបមានចក្ខុវិស័យច្បាស់លាស់ណាស់ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ហើយនេះស្ថិតក្នុងសៀវភៅផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ២០២៣-២០៣៥ ដើម្បីប្រែក្លាយខេត្ដកែប ជាគោលដៅទេសចរណ៍សម្រាកកម្សាន្ដប្រណិតកម្រិតខ្ពស់ ប្រកបដោយគុណភាព ភាពទាក់ទាញ ធានាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់ នៅក្នុងតំបន់ និងពិភពលោក។

ឯកឧត្តមបានបន្តថា រយៈពេល២ថ្ងៃនេះ យើងបាននាំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្លឹបអ្នកសារព័ត៌មានទាំងពីរប្រទេស ទៅកាន់តំបន់សក្តានុពលរបស់ខេត្ត មានតំបន់ទីក្រុងកែបចាស់ (ឧទ្យានជាតិកែប) តំបន់ភ្នំវល្លិ៍ (ជង្រុកកសិ-ទេសចរណ៍) និងតំបន់អង្កោល ដែលទាំងនេះជាតំបន់ប៉ូល អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ក្នុងសៀវភៅផែនការមេផងដែរ។

ក្រោយបញ្ចប់ទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត បានសំណូមពរដល់អ្នកសារព័ត៌មានទាំងអស់ដែលជាគណៈប្រតិភូ ចូលរួមផ្សព្វផ្សាយទីតាំងសក្តានុពលទាំងនេះ ទៅកាន់មហាជនអោយបានកាន់តែទូលំទូលាយថែមទៀត។

យ៉ាងណាលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានសម្តែងការអរគុណ និងសាទរចំពោះសមិទ្ធផលដែលខេត្តសម្រេចបាននាពេលកន្លងមក និងកំពុងបន្តដំណើរអភិវឌ្ឍន៍លើវិស័យនានាបន្ថែមទៀត ក្នុងនោះលោកបានស្នើរអោយអ្នកសារព័ត៌មានទាំងអស់ ចូលរួមរំលេចបន្ថែមនូវចំណុចពិសេសៗដែលខេត្តកែបមាន ដូចជាខ្យល់បរិសុទ្ធដែលអាចព្យាបាលជំងឺផ្លូវដង្ហើម និងស្រ្តេស និងចំណុចវិជ្ជមានជាច្រើនទៀត ឆ្លងកាត់ដំណើរទស្សនកិច្ចលើកនេះ។

គួរបញ្ជាក់ថា ក្រោយបញ្ចប់អាហារសាមគ្គីនៅឆ្នេរអង្កោល នៃស្រុកដំណាក់ចង្អើរ អភិបាលខេត្តកែប និងគណៈប្រតិភូ បានចូលរួមប្រលែងក្តាមមេពូជចូលទៅក្នុងសមុទ្រវិញជានិមិត្តរូប តាមរយៈសាលាក្តាមរបស់សហគមន៍នេសាទអង្កោលផងដែរ៕



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm