ពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​៧៣​គ្រួសារ​ ទទួល​បាន​ការ​ជួយឧបត្ថម្ភ​ពី​កាក​បាទក្រហម

2021/06/05 12:56:10 pm        441

ភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​ចំនួន​៧៣​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ នៅ​ស្រុក​ប្រាសាទ​សំបូរ និង​ស្រុកកំពង់ស្វាយ​ ទទួល​បាន​សម្ភារ​សង្គ្រោះ​បន្ទាន់​ថវិកា ​និង​គ្រឿង​ឧបភោគបរិភោគ​ពី​ការ​បាទ​ក្រហម​កម្ពុជា​សាខា​ខេត្តកំពង់ធំ​។

ឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ខេត្តកំពង់ធំ ​និង​សហការី កាលពី​ម្សិលមិញ ​បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ ​និង​នាំ​យក​អំណោយ​មនុស្សធម៌​ ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ចំនួន​៧៣​គ្រួសារ នៅ​ទីតាំង​ចំនួន​៥​ផ្សេងគ្នា ក្នុងស្រុក ប្រាសាទ​សំបូរ និង​ស្រុក​កំពង់ស្វាយ ​ដែល​ក្នុង​ឱកាស​នោះ ​ឯកឧត្តម បាន​ចូលរួម​សម្តែង​ការ​សោកស្តាយ ​ជាខ្លាំង​ជាមួយ​ក្រុម​គ្រួសារ​រងគ្រោះ​ទាំងអស់ ​ចំពោះ​មហន្តរាយ​ធម្មជាតិ ដែល​បង្ក​ឲ្យ​មានការ​ខូចខាត​ផ្ទះ ​សម្បែង ​និង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​រហូតដល់​បាត់បង់​អាយុជីវិត ព្រមទាំង​រង​របួស​ជាច្រើន​នាក់​។

ឯកឧត្តម​ បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន ​រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទក្រហមកម្ពុជា ​ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​គ្រប់ រូប ជនរងគ្រោះ ជន​ងាយ​រងគ្រោះ ​ដោយ​មិន​រើសអើង​ឡើយ ​ហើយ​តែង​បាន​ចាត់​តំណាង​ឲ្យ​ចុះ​អន្តរាគមន៍​ ផ្តល់​ជំនួយ​សង្គ្រោះ​ទាន់​ពេលវេលា "​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​" ។

ឯកឧត្តម អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យ​បាន​គ្រប់ៗ​គ្នា ​ក្នុងការ ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ដោយ​ត្រូវ​អនុវត្ត​វិធានការ "៣​ការពារ ៣​កុំ និង ២​ចូលរួម​" ពិសេស ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​តាម​សារ​ណែនាំ​របស់​ក្រសួងសុខាភិបាល ​ដើម្បី​ទប់ស្កាត់​ខ្សែចម្លង កុំ​ឲ្យ​ជំងឺ​កូ​វីដ​-១៩​ ឆ្លង​ចូល​គ្រួសារ ​និង​សហគមន៍​។

អំណោយ​មនុស្សធម៌ ដែល​បាន​ផ្ដល់​ជូន​ជនរងគ្រោះ ទាំង​៧៣​គ្រួសារ ក្នុង​១​គ្រួសារ អង្ករ​២៥​គីឡូ ក្រាម គ្រឿង​ឧបភោគ​បរិភោគ ​និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួនទៀត ​និង​ថវិកា​ចំនួន​២០០​ពាន់​រៀល​។ ថ្វី​ត្បិត តែ​អំណោយ​ទាំង​អស់នេះ​ តិចតួច​ក៏​ពិ​មែន​ ប៉ុន្តែ​បាន​ជួយ​សម្រាល​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​មួយ គ្រា​ដែរ​៕

​អត្ថបទ​ ៖ លី សាង​ស៊ីន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm