រថយន្តដឹកជំនួយមនុស្សធម៌ជាច្រើនគ្រឿង បានចូលទៅក្នុងតំបន់ហ្កាហ្សា តាមច្រកព្រំដែនរ៉ាហ្វា

2023/10/22 09:30:35 pm        99

រ៉ាហ្វា ៖ រថយន្តដឹកទំនិញ២០គ្រឿង ផ្ទុកដោយជំនួយមនុស្សធម៌បានចូលដល់តំបន់ហ្កាហ្សាកាលពីថ្ងៃសៅរ៍តាមច្រក រ៉ាហ្វា (Rafah) ជាច្រកឆ្លងកាត់ព្រំដែនតែមួយគត់រវាងតំបន់ឆ្នេរដែលត្រូវបានឡោមព័ទ្ធនិងប្រទេសអេហ្ស៊ីបបន្ទាប់ពីការបិទផ្លូវអស់រយៈពេលពីរសប្តាហ៍។

រថយន្តដឹកទំនិញទាំងនោះត្រូវបានផ្ទុកដោយជំនួយវេជ្ជសាស្រ្ត អាហារ និងទឹក ដែលផ្តល់ដោយអឌ្ឍចន្ទក្រហមអេហ្ស៊ីប និងអង្គការអង្គការសហប្រជាជាតិ រួមទាំងកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអង្គការយូនីសេហ្វ។ ការផ្គត់ផ្គង់មួយវគ្គដោយគ្មានឥន្ធនៈដែលមិនត្រូវបានអនុញ្ញាតដោយអ៊ីស្រាអែល នឹងធ្វើដំណើរទៅកាន់ផ្នែកខាងត្បូងនៃតំបន់ហ្កាហ្សា។

លោកស្រី ស៊ីនឌី ម៉ាកខេន(Cindy McCain)នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយថា  មានរថយន្តដឹកទំនិញ ២០ គ្រឿងត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ព្រំដែនសុទ្ធតែផ្ទុកដោយគ្រឿងផ្គត់ផ្គង់សង្គ្រោះបន្ទាន់ ក្នុងនោះ បីគ្រឿងជាជំនួយរបស់ WFP។ លោកស្រី សប្បាយចិត្តណាស់ដែលអាហារសង្គ្រោះជីវិតបានចូលទៅតំបន់ហ្កាហ្សា។យើងចាំបាច់ត្រូវចូលទៅក្នុងតំបន់នោះប្រកបដោយនិរន្តរភាព និងសុវត្ថិភាព ដើម្បីអាចឲ្យរថយន្តរបស់យើងឆ្លងកាត់ព្រំដែន ដូច្នេះយើងអាចផ្តល់អាហារដល់មនុស្សរាប់លាននាក់ដែលពឹងផ្អែកលើអាហារសង្គ្រោះបន្ទាន់។ 

ក្រុមហាម៉ាសបាននិយាយថា ក្បួនរថយន្តតែមួយមិនអាចផ្លាស់ប្តូរស្ថានភាពមហន្តរាយមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សាបានទេ ហើយបានអំពាវនាវឱ្យមានច្រករបៀងដែលមានសុវត្ថិភាពពេញមួយថ្ងៃសម្រាប់ការដឹកជញ្ជូនផ្គត់ផ្គង់។ 

ការប្រឈមមុខដាក់គ្នាយ៉ាងបង្ហូរឈាមបានសម្លាប់មនុស្សជាង ៥.០០០ នាក់ទាំងសងខាង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm