ក្រុមប្រតិភូនៃប្រទេសអាមេនីបានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីសកម្មភាពនៃការបោសសំអាតមីននៅកម្ពុជា ចំនួន៤ថ្ងៃ

2023/10/22 10:50:15 pm        89

ភ្នំពេញ ៖ យោងតាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឲ្យដឹងថា នៅវេលាថ្ងៃអាទិត្យទី២២ ខែ តុលា ឆ្នាំ២០២៣ នេះ គម្រោងសមាហរណកម្ម បោសសម្អាតមីន និងជួយ សង្គ្រោះជនរងគ្រោះដោយសារគ្រាប់មីនបានទទួលដំណើរទស្សកិច្ចស្វែងយល់ពីសកម្មភាពគម្រោង របស់គណប្រតិភូ ប្រទេសអាមេនី ស្ថិតនៅភូមិ អូរកន្ធៀងវ៉ា ឃុំ ស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 ក្រុមប្រតិភូនៃប្រទេសអាមេនី បានស្តាប់នូវបទបង្ហាញស្តីពីសកម្មភាពការងាររបស់គម្រោង និង ទស្សនាការប្រមូលផលដំណាំបន្លែរបស់កសិករគំរូដែលបានចូលរួមក្នុងវគ្គហ្វឹកហ្វឺនកសិកម្មបឋម ព្រមទាំងបានទស្សនា សកម្មភាពការងាររបស់គម្រោងជួយគាំទ្រសេដ្ឋកិច្ចសង្គម ដល់ជនពិការដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមផងដែរ។

សូមជម្រាបថា បើយោងតាមសេចក្តីជូនដំណឹងរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឲ្យដឹងថា នៅ ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមប្រតិភូនៃប្រទេសអាមេនីនៅកម្ពុជារយះពេល៤ថ្ងៃ នេះអង្គភាពស៊ីម៉ាក់ទទួលបន្ទុករៀបចំជូនប្រតិភូបានធ្វើទស្សនកិច្ចស្វែងយល់នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី ២០ ខែតុលា២០២៣ ។ ហើយនៅថ្ងៃទី២១ ខែតុលា ប្រតិភូបានបន្តទស្សនកិច្ចនៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ ខេត្ត បាត់ដំបង (DU2) និងបន្តចុះទៅពិនិត្យសកម្មភាពបោស សម្អាតមីននៅទីវាល។ នៅថ្ងៃទី ២២ ខែតុលាបន្តធ្វើ ទស្សនកិច្ចស្វែងយល់ពីគម្រោងអភិវឌ្ឍលើដីបោសសម្អាតមីនរួចក្នុងខេត្តប៉ៃលិន។ហើយសម្រាប់នៅថ្ងៃទី២៣ ខែ តុលា ស្អែកនេះ ក្រុមប្រតិភូនៃប្រទេសអាមេនី នឹងធ្វើ ទស្សនកិច្ចសិក្សាស្វែងយល់ពីទីបញ្ជាការស៊ីម៉ាក់ នៅរាជធានីភ្នំពេញ ៕ ដោយ ៖ ភារម្យ​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        197
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        98
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        211

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm