អ៊ីស្រាអែលប្រាប់ ពលរដ្ឋហ្កាហ្សា ឲ្យជម្លៀសខ្លួន ទៅភាគខាងត្បូង បើពុំនោះនឹងត្រូវចាត់ទុកជាដៃគូភេរវករ

2023/10/22 11:05:19 pm        84

អុីស្រាអែល ៖ ពលរដ្ឋប៉ាឡេស្ទីនបាននិយាយថា ពួកគេបានទទួលការព្រមានជាថ្មីពីយោធាអ៊ីស្រាអែល ឲ្យចាកចេញពីភាគខាងជើង តំបន់ហ្កាហ្សា ទៅភាគខាងត្បូង ដោយព្រមានបន្ថែមថា ពួកគេអាចត្រូវបានកំណត់អត្តសញ្ញាណថាជាអ្នកសមគំនិតជាមួយ អង្គការភេរវករ ប្រសិនបើពួកគេបន្តស្នាក់នៅទីនោះទៀត ។

សារនេះត្រូវបានចែកចាយជាខិត្តប័ណ្ណដែលបង្កើតសញ្ញាសម្គាល់ដោយមានឈ្មោះ និងនិមិត្តសញ្ញារបស់កងកម្លាំងការពារអ៊ីស្រាអែលកាលថ្ងៃសៅរ៍ ២១ ខែតុលា ហើយបានផ្ញើទៅកាន់មនុស្សតាមរយៈសារជាសំឡេងតាមទូរស័ព្ទដៃទូទាំងតំបន់ហ្កាហ្សា ជាដែនដីដ៏តូចមួយ ដែលមានប្រវែងបណ្ដោយត្រឹមតែ ៤៥ គីឡូម៉ែត្រប៉ុណ្ណោះ។ 

ខិត្តប័ណ្ណនោះបាននិយាយថា ការព្រមានជាបន្ទាន់ដល់អ្នករស់នៅក្នុងតំបន់ហ្កាហ្សា។ វត្តមានរបស់អ្នកនៅភាគខាងជើងតំបន់ឆ្នេរវ៉ាឌីហ្កាហ្សា (Wadi Gaza )ធ្វើឱ្យជីវិតរបស់អ្នកស្ថិតក្នុងគ្រោះថ្នាក់។ អ្នក ណាដែលមិនព្រមចាកចេញពីតំបន់ហ្កាហ្សាភាគខាងជើង ទៅកាន់ភាគខាងត្បូង អាចត្រូវបានចាត់ទុកថាជាអ្នកសមគំនិតនៅក្នុងអង្គការភេរវករ។ 

អ៊ីស្រាអែល បានវាយលុកតំបន់ហ្កាហ្សាដោយការវាយប្រហារតាមអាកាសចាប់តាំងពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានបើកការវាយប្រហារយ៉ាងសាហាវលើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី ៧ខែតុលា។ អ៊ីស្រាអែលបានប្រមូលផ្តុំកងទ័ពនិងគ្រឿងយុទ្ធោបករណ៍យ៉ាងច្រើននៅតាមព្រំដែនជាមួយតំបន់ហ្កាហ្សា មុនពេលការវាយលុកលើដីដែលគេរំពឹងទុក៕


អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        22
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        7
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm