មន្ត្រីអង្គការយូនីសេហ្វ និយាយថា កុមារមួយលាននាក់នៅតំបន់ហ្កាហ្សាត្រូវការការការពារបន្ទាន់

2023/10/22 11:56:07 pm        77

អាមេរិក ៖ តំណាងពិសេសរបស់អង្គការ យូនីសេហ្វ (UNICEF) ប្រចាំប៉ាឡេស្ទីន លោកស្រី លូស៊ីយ៉ាអេលមី    ( Lucia Elmi) បាននិយាយកាលពីថ្ងៃសៅរ៍ថា កុមារមួយលាននាក់នៅតំបន់ហ្កាហ្សា ត្រូវការការការពារ និងជំនួយមនុស្សធម៌ ជាបន្ទាន់ ក្នុងពេលជម្លោះបានបណ្តាលឱ្យកង្វះផ្គត់ផ្គង់ផ្សេងៗ និងតម្រូវការប្រចាំថ្ងៃ ធ្វើឲ្យពលរដ្ឋជាប់ក្នុងតំបន់នោះ ពិសេសកុមារធ្លាក់ក្នុងស្ថានភាពយ៉ាប់យ៉ឺនខ្លាំង។  

លោកស្រី បានបញ្ជាក់ថា ការផ្គត់ផ្គង់ដែលទៅដល់តំបន់ហ្កាហ្សា តាមច្រកព្រំដែនរ៉ាហ្វា( Rafah) ពុំ គ្រប់គ្រាន់ឡើយ ស្របពេលការអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់សម្រាប់ការផ្តល់ជំនួយប្រកបដោយនិរន្តរភាពបន្ថែមទៀត ដល់តំបន់រងការឡោមព័ទ្ធមួយនេះ។

កាលពីថ្ងៃសៅរ៍ រថយន្តដឹកទំនិញ២០ គ្រឿង ដែលផ្ទុកដោយជំនួយមនុស្សធម៌បានចូល ទៅដល់តំបន់ហ្គាហ្សា តាមច្រកព្រំដែន Rafah ជាច្រកឆ្លងកាត់ព្រំដែនតែមួយគត់រវាង តំបន់ហ្កាហ្សា ជាមួយអេហ្ស៊ី ប បន្ទាប់ពីការបិទផ្លូវអស់រយៈពេលពីរសប្តាហ៍កន្លងមកនេះ។

យោងតាមក្រសួងសុខាភិបាលនៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនោះមក ប្រជាជនប៉ាឡេស្ទីនសរុប៤.៣៨៥នាក់ បានស្លាប់នៅក្នុងតំបន់នេះ និងប្រហែល ១៣.៥៦០ នាក់ ផ្សេងទៀតបានរងរបួស។ 

យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍របស់ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ ការសម្របសម្រួលនៃកិច្ចការមនុស្សធម៌ ប្រជាជនប្រហែល ១.៦ លាននាក់ យ៉ាងហោចណាស់ ៦០ ភាគរយនៃចំនួនប្រជាជនហ្កាហ្សា ត្រូវបានជម្លៀសចេញពីលំនៅឋាន ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តចាប់តាំងពីជម្លោះចុងក្រោយរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល បានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលាមក៕


អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        75
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        120
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm