មនុស្សជាច្រើននាក់ស្លាប់ក្នុងការវាយប្រហារនៅតំបន់ហ្កាហ្សា ខណៈក្បួនរថយន្តដឹកជំនួយថ្មី​ទៅដល់

2023/10/23 04:15:20 pm        98

ពលរដ្ឋប៉ាឡេស្ទីនជាច្រើននាក់បានស្លាប់ នៅតំបន់ហ្កាហ្សាភាគកណ្តាល កាលពីថ្ងៃអាទិត្យ បន្ទាប់​ពី​អ៊ីស្រាអែល បានបង្កើនការវាយលុករបស់ខ្លួនទៅលើតំបន់ហ៊ុមព័ទ្ធហែកហួរដោយសង្គ្រាម ហើយ​ក្បួន​រថយន្តដឹកជំនួយចំនួន១៧គ្រឿងផ្សេងទៀត បានចូលទៅដល់ ខណៈ​ដែន​ដី​ដែល​គ្រប់​គ្រង​ដោយ​ក្រុមហាម៉ាស់ ប្រឈមកង្វះខាតដ៍មហន្តរាយ។

ដោយអំពើ​ហិង្សា​នៅអូសបន្លាយពេលឥតឈប់ឈរ ប្រទេសអ៊ីរ៉ង់និយាយ​ថា តំបន់​នេះ​អាច​កើន​ឡើង​ជម្លោះ​ខ្ពស់ហួសពីការគ្រប់គ្រង ហើយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu​ បានចេញការព្រមានខ្លាំងៗដល់ក្រុមហេសបូឡានៅប្រទេសលីបង់ ដោយនិយាយ​ថា​ការ​ចូល​រួមរបស់ក្រុមនេះ នឹងជាកំហុសដល់អាយុជីវិតរបស់ខ្លួន។

ទីក្រុង​វ៉ាស៊ីនតោន បានព្រមានថា អ្នកណាម្នាក់ដែលស្វែងរកការបញ្ឆេះជម្លោះនោះ ខ្លួននឹង​មិន​ស្ទាក់​ស្ទើរ​ដើម្បីមានវិធានការក្នុងករណីនៃការរីកធំនៃជម្លោះ។

 យោង​តាមមន្រ្តីអ៊ីស្រាអែល បានឲ្យដឹងថា ក្រុម​សកម្មជន​ហាម៉ាស់​បាន​សម្រុក​ឆ្លង​កាត់​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលាចាប់ផ្តើមការវាយឆ្មក់ បណ្តាលឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់១.៤០០នាក់បានស្លាប់ភាគច្រើនជាជនស៊ីវិល ដែលត្រូវបានបាញ់សម្លាប់ ធ្វើ​ឲ្យ​រង​របួស ឬដុតដល់ស្លាប់នៅថ្ងៃដំបូង។

ក្រសួងសុខាភិបាលតំបន់ហ្គាហ្សាបាននិយាយថា ប្រទេសអ៊ីស្រាអែល បានវាយ​បក​វិញ​ដោយ​យុទ្ធនាការ​បំផ្ទុះគ្រប់បែកឥតឈប់ឈរ ដែលរហូតមកដល់ពេលនេះ បណ្តាលឲ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​ ៤.៦០០នាក់ស្លាប់៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        63
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        113
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm