ក្រុមមន្ត្រីអង្គការសហប្រជាជាតិ៖ ក្បួនរថយន្តដឹកជំនួយលើកទី២ បានចូលក្នុងតំបន់ហ្កាហ្សា​ពីអេហ្ស៊ីប

2023/10/23 04:31:52 pm        139

លោកស្រី ជូលៀត តូម៉ា (Juliette Touma) នាយកផ្នែក​ទំនាក់ទំនង​នៅ​ទីភ្នាក់ងារ​គ្រប់​គ្រង​ជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ (UNRWA) បានប្រាប់សារព័ត៌មាន Reuters ក្នុង​តំបន់ហ្កាហ្សាតាមទូរស័ព្ទពីទីក្រុង អាម៉ង់ (Amman) ប្រទេសហ្ស៊កដានី ថា ក្បួន​រថយន្ត​ទីពីរ​ដែល​មា​នរថយន្តដឹកជំនួយចំនួន១៤ គ្រឿងបានឆ្លងកាត់ច្រកព្រំដែនរ៉ាហ្វា (Rafah) ពី​ប្រទេស​អេហ្ស៊ីប​ទៅ​កាន់តំបន់ ហ្កាហ្សា ដែលត្រូវបានឡោមព័ទ្ធ កាលពីយប់ថ្ងៃអាទិត្យ  ។

មុន​ពេលដឹកជំនួយចូលទៅ អ្នកឃើញហេតុការណ៍បានរាយការណ៍ពីការផ្ទុះ និង​ស៊ីរ៉ែន​រថយន្ត​សង្គ្រោះ​បន្ទាន់នៅព្រំដែន។ យោធាអ៊ីស្រាអែលបាននិយាយថា រថក្រោះមួយគ្រឿង​ក្នុង​ចំណោម​រថក្រោះ​របស់​ខ្លួន​បាន​វាយ​ប្រហារ​មូលដ្ឋាន​មួយ​កន្លែង​រប​ស់​អេហ្ស៊ីប​ដោយ​ចៃដន្យ​នៅ​ជិត​ព្រំដែន​ជា​មួយ​ហ្កាហ្សា។ 

អ្នកនាំពាក្យកងទ័ពអេហ្ស៊ីប បាននិយាយថា ឆ្មាំព្រំដែនអេហ្ស៊ីបជាច្រើននាក់បានរងរបួសស្រាល បន្ទាប់ពី​រងការវាយប្រហារដោយបំណែករថក្រោះរបស់អ៊ីស្រាអែល។  អ្នកមើល​ឃើញ​ហេតុការណ៍​ម្នាក់ និងប្រភពវេជ្ជសាស្រ្តបាននិយាយថា មនុស្សចំនួន៧នាក់បានរងរបួស និង​ត្រូវ​បាន​បញ្ជូនទៅកាន់មន្ទីរពេទ្យ។

កងកម្លាំង​ការពារជាតិអ៊ីស្រាអែល បង្ហាញការសោកស្ដាយចំពោះឧបទ្ទវហេតុនេះ ដែលកំពុង​ត្រូវ​បាន​ស៊ើបអង្កេត ។ប្រភពសន្តិសុខ និងមនុស្សធម៌ បាននិយាយថា នៅក្នុងក្បួន​ដឹក​ជំនួយ​កាល​ពី​ថ្ងៃ​អាទិត្យ មានរថយន្តសរុបប្រហែល ១៩ គ្រឿង ដោយផ្ទុកគ្រឿងបរិក្ខារពេទ្យ និងអាហារ។     

ក្បួន​រថយន្តទីមួយ មានចំនួន ២០ គ្រឿងនៃការផ្គត់ផ្គង់ដែលចាំបាច់ខ្លាំង បាន​ចូល​ដល់​តំបន់​ហ្កាហ្សាកា​លពីថ្ងៃសៅរ៍តាមទីក្រុងរ៉ាហ្វា ដែលពីមុន​ត្រូវ​បាន​បិទ​បន្ទាប់​ពី​ការ​ទម្លាក់​គ្រាប់​បែក​បាន​វាយ​ប្រហារ​លើព្រំដែនហ្កាហ្សា និងស្របពេលមានជម្លោះលើលក្ខខណ្ឌសម្រាប់ការផ្តល់ជំនួយ។     

ការ​ចែកចាយការផ្គត់ផ្គង់ទាំងនោះបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ប៉ុន្តែ​ក្រុម​មន្ត្រី​ជំនួយ​នៅ​តែ​ព្រមាន​ពី​គ្រោះម​ហន្តរាយមនុស្សធម៌ ខណៈការផ្គត់ផ្គង់ស្បៀង ទឹក និងប្រេងឥន្ធនៈ​មាន​កម្រិត​ទាប​នៅ​ឡើយ។

មន្ត្រីអង្គការ​សហប្រជាជាតិបាននិយាយថា ចាំបាច់ត្រូវមានរថយន្តដឹកជំនួយយ៉ាងហោចណាស់ ១០០គ្រឿង ក្នុងមួយថ្ងៃ ចូលទៅក្នុងតំបន់ហ្កាហ្សា ដើម្បីបំពេញតម្រូវការបន្ទាន់។ មុន​ពេល​ផ្ទុះ​ជម្លោះ​ថ្មី​ចុង​ក្រោយនេះ រថយន្ត​ដឹក​ជំនួយ​រាប់​រយ​គ្រឿង​បាន​ទៅដ​ល់តំ​បន់​រង​ការ​ឡោម​ព័ទ្ធ​ជា​រៀង​រាល់ថ្ងៃ​៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm