ស្ថាប័នជំនាញចុះពិនិត្យការសាងសង់ស្ពានចំនួន ៣កន្លែង ដែលទទួលជំនួយពី World Bank

2023/10/23 05:32:23 pm        1.0 K

ស្ថាប័នជំនាញដឹកនាំប្រតិភូ និងក្រុមការងារបច្ចេកទេសក្រសួង ចុះត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​ស្ពាន​ចំនួន ៣កន្លែង នៅខេត្តត្បូងឃ្មុំ និងកំពង់ចាម។

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង​ក្រុមការងារ​បច្ចេកទេសក្រសួង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានចំនួន ៣កន្លែង របស់គម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហានទី២ ស្ថិត​ក្រោម​ជំនួយ​ហិរញ្ញប្បទានរបស់ធនាគារពិភពលោក។ ក្នុង​ឱកាស​ចុះ​ត្រួត​ពិនិត្យ​នៅ​ការដ្ឋាន​ផ្ទាល់​ឯកឧត្តម​រដ្ឋ​មន្ត្រី បានណែនាំដល់ទីប្រឹក្សា និងអ្នកអនុវត្តគម្រោង ត្រូវបង្កើនការយកចិត្តទុកដាក់ ដោយ​អនុវត្តតាមបទដ្ឋានបច្ចេកទេស និងជំរុញការងារសាងសង់ឱ្យទាន់ផែនការគ្រោងទុក។

ស្ពាន​ដែលទទួលជំនួយហិរញ្ញប្បទានរបស់ធនាគារពិភពលោកដែលត្រូវសាងសង់នោះ ស្ពានទី១ មាន​ប្រវែង ៣៨ម៉ែត្រ ស្ថិតនៅក្នុងភូមិបឹងកណ្តាល ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ស្ពាន​ទី២​ ប្រវែង ៣០,០៩ម៉ែត្រ ស្ថិតនៅភូមិបឹងកណ្តាល ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ស្ពាន​ទី៣ ប្រវែង ៧២, ១៥ម៉ែត្រ ស្ថិតនៅភូមិកំពង់ឪជ្រឹង ឃុំមហាលាភស្រុកកោះសូទិន ខេត្តកំពង់ចាម។

នៅថ្ងៃនោះដែរ, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តចុះពិនិត្យវឌ្ឍនភាពផ្លូវជួសជុលបន្ទាន់ លើកំណាត់ផ្លូវ ១ខ្សែ​ប្រវែង ៨គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលទទួល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដោយ​សារជំនន់ទឹកភ្លៀង។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ត្រីបច្ចេកទេសក្រសួង ឱ្យ​ពន្លឿន​ការជួសជុលបន្ទាន់ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការ​ដឹកជញ្ជូន​កសិផល​របស់​ប្រជាពលរដ្ឋ៕ អត្ថបទ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm