សហជីពវិស័យកាត់ដេរ គាំទ្រគោលនយោបាយបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតំបន់រោងចក្រ

2023/10/23 07:00:23 pm        435

នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាពេលថ្មីៗនេះ លោក​ ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនាកម្មករ បានសម្តែងការ​គាំទ្រ​ចំពោះ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៃ​អាណត្តិទី៧ នេះ ក្នុងការបង្កើតទារកដ្ឋាន និងមតេ្តយ្យ​សិក្សាសហគមន៍ នៅតាមគោលដៅ​រោងចក្រ​សហគ្រាស ឱ្យបានច្រើនបន្ថែមទៀត។ លោកយល់ឃើញថា នេះជាចំនុចល្អបំផុត ដែល​រាជ​រដ្ឋាភិបាល បានគិតគូរមិនត្រឹមតែ​ទៅ​លើ​ការងារ​របស់​កម្មករ​និយោជិត​នៅ​តាម​បណ្តា​រោង​ចក្រ​សហគ្រាស​ប៉ុណ្ណោះទេ តែក៏បានគិតគូរដល់ស្ថានភាព​ជីវភាពនៃក្រុមគ្រួសារ​កម្មករ​និយោជិត​ទៀត​ផង​។ ជាក់ស្តែងដូចជា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើត​ឲ្យ​មាន​ទារកដ្ឋាន​ និងមត្តេយ្យសហគមន៍ នៅក្នុងតំបន់ក្បែររោងចក្រសហគ្រាសនេះ គឺ​ជា​ការ​សម្រួល​ដល់​កម្មករ​និយោជិត​ដែលមាន​កូនតូច អាចយកកូនទៅផ្ញើនៅទារកដ្ឋាន រឺមត្តេយ្យ​សិក្សា​នៅ​ក្បែរ​កន្លែង​ធ្វើ​ការងារ​របស់ខ្លួនទៀតផង។​ លោក​ ប៉ាវ ស៊ីណា លើកឡើងថា កន្លងមកកម្មករ​និយោជិត​ដែល​​មាន​កូនតូច តែងសម្តែងការព្រួយបារម្ភអំពីបញ្ហាសុខភាព​ សុវត្ថិភាព និង​ការ​មើល​ថែ​ទាំ​កូន​របស់​ខ្លួន នៅពេលកំពុងបំពេញការងារ។ ដូចនេះ ការដែលមានទារកដ្ឋាន និងមត្តេយ្យសហគមន៍​នៅ​​ក្នុង​ក្បែរ​រោងចក្រ​សហគ្រាស នឹងធ្វើឲ្យកម្មករនិយោជិតដែលមានកូនតូច មានភាពកក់ក្តៅចិត្ត និង​មាន​ការផ្តោត​អារម្មណ៍​ទៅលើការងារ។ ក្នុងនាមជាប្រធានសហជីពតំណាងកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ក៏ដូចជាកម្មក​រ​​និយោជិតដែលមានកូនតូចៗ ពិតជាចង់ឃើញការមានទារកដ្ឋាន និង​មត្តេយ្យ​សហគមន៍​នៅ​ក្បែរ​រោង​ចក្រ​សហគ្រាសបានឆាប់ ប៉ុន្តែលោកក៏គិតដែរថា ការបង្កើតទារកដ្ឋាន និងមត្តេយ្យ​សហគមន៍​នេះ គឺត្រូវការពេលវេលាទៅតាមដំណាក់កាល ដូចដែល​រាជ​រដ្ឋាភិបាល​បាន​កំណត់​ការ​អនុវត្ត​ក្នុង​គោល​នយោបាយ នៃអាណត្តិទី៧នេះដែរ។​

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងនាពេលថ្មីៗនេះដែរថា រាជ​រដ្ឋាភិបាល​​បា​ន​គិតគូរជាជំហាន ដើម្បីជួយ​សម្រួលដល់​កម្មករ-កម្មការិនីដែល​មក​ធ្វើ​ការ​​ ជួប​ការ​លំបាក​ក្នុង​ការថែទាំកូន ដោយ​ខ្លះ​អាច​យកកូន​ទៅផ្ញើ​អ្នកជិតខាង ឬជួលអ្នកថែទាំ ដែល​ត្រូវ​ចំណាយ​​បន្ថែម និង​បារម្ភពីសុវត្ថិភាពកូនផងនោះ។ ដូចនេះ ការបង្កើតទារកដ្ឋាន និង​មតេ្តយ្យ​សិក្សា​សហគមន៍ នៅក្បែររោងចក្រសហគ្រាស គឺជាការគិតគូរពីអត្ថប្រយោជន៍ការងារ ក្នុង​រយៈ​ពេល​វែង និងថែមទាំងសម្រួលបន្ទុកអាណាព្យាបាលក្នុងការមើលថែកូនៗបានមួយកម្រិត ក៏​ដូច​ជា​លើក​កម្ពស់អត្រាចូលសិក្សារបស់កុមារចាប់ពីកំរិតមត្តេយ្យផងដែរ។ ជាមួយគ្នា ​មត្តេយ្យ​សហគមន៍ គឺ​មិន​មែន​សម្រាប់តែបងប្អូន​កម្មករកម្មការិនី​ប៉ុណ្ណោះទេ តែក៏​សម្រាប់កូនចៅ​ប្រជា​ពលរដ្ឋ​​​នៅ​ក្នុងសហគមន៍​នោះផងដែរ ដែល​អាច​យកកូនចៅទៅដាក់នៅ​មត្តេយ្យ​សហគមន៍​នៅ​ក្បែរ​ផ្ទះ​របស់ពួកគាត់។ ​​ 

គួរបញ្ជាក់ថា ការបង្កើតទារកដ្ឋាន និងមត្តេយ្យសិក្សាសហគមន៍ នៅក្បែរតំបន់រោងចក្រ គឺ​ជា​ការងារ​អាទិភាព​មួយ ក្នុង​ចំណោមការងារអាទិភាពទាំង ៤ចំនុច នៃគោលនយោបាយ​របស់​រាជរដ្ឋាភិបាល ​អាណត្តិទី៧​ ដែលត្រូវអនុវត្ត​ក្នុងរយៈ​ពេល​ពីរឆ្នាំ​។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន​​ស្នើ​ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវ​សហការជាមួយ​ក្រសួងកិច្ច​ការ​នារី ក្រសួងអប់រំ យុវជន និង​កីឡា តំណាង​ភាគី​និយោជក និ​ងតំណាង​ភាគី​កម្មករ​និយោជិត រួមគ្នា​សិក្សា​​លទ្ធភាព​បង្កើត​ទារក​ដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាម​តំបន់​ដែលមាន​រោងចក្រ។

 យោងតាមរបាយការណ៍ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតចាប់ពីថ្ងៃទី១ ខែ​មករា ឆ្នាំ២០១៨ មកដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ កម្មករនិយោជិតជាស្ត្រី ដែល​បាន​សម្រាល​កូន​មាន​ចំនួន ៤១៩,០៤៤នាក់ និងសម្រាល​កូនបានចំនួន ៤០៦,០១២នាក់។ ដោយឡែក គិត​ចាប់​ពី​ថ្ងៃ​ទី១ ខែសីហា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ កម្មការិនី មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ​ជា​ស្រ្តី​សម្រាល​កូន​មានចំនួន ១០,០៦២នាក់ សម្រាលកូនបានចំនួន ៩,៦៨៥នាក់៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        169
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        145
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm