ប្រតិភូប្រទេសអាមេនី កោតសសើរកម្ពុជាថា ជាប្រទេសគំរូក្នុងការបោសសម្អាតមីន

2023/10/23 08:31:21 pm        262

ភ្នំពេញ៖ ក្រុមប្រតិភូនៃមជ្ឈមណ្ឌលសកម្មភាព បោសសម្អាតមីននៅប្រទេសអាមេនី បានសម្តែងការកោតសសើរដល់កម្ពុជាយ៉ាងខ្លាំងថា ជាប្រទេសគំរូដែលខិតខំប្រឹងប្រែង និងទទួលបានជោគជ័យជាបន្តបន្ទាប់លើការបោសសម្អាតមីន ដើម្បីកម្ពុជាសម្រេចគោលដៅឲ្យអស់មីននៅក្នុងឆ្នាំ ២០២៥ ខាងមុខនោះ។

នាឱកាសធ្វើទស្សនកិច្ចសិក្សាស្វែងយល់នៅទីតាំងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីននៅកម្ពុជា នាវេលាព្រឹកថ្ងៃទី២៣ ខែតុលា២០២៣នេះ លោក វ៉ាហ្គហ៊ីណាក់ សាគស៊ីយ៉ាន ប្រធានប្រតិភូ នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនមកពីប្រទេសអាមេនី​ បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់​ដល់កម្ពុជាថា ជាប្រទេសគំរូដែលត្រូវរៀនសូត្រតាមលើសកម្មភាពបោសសម្អាតមីន ដើម្បី​ឲ្យអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីនលែងមានតទៅទៀត។ជាពិសេសក្នុងការរំដោះផ្ទៃដីពីចំការមីន ប្រែក្លាយមកជាផ្ទៃដីមានសុវត្ថិភាពសម្រាប់មនុស្ស​រស់នៅវិញ។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាព​កំចាត់​មីនកម្ពុជា (CMAC) បានឲ្យដឹងថា ​ប្រតិភូនៃអង្គភាពសម្របសម្រួលនៃការបោសសម្អាតមីន​នៃប្រទេសអាមេនីនេះ​បានចាប់​អារម្មណ៍យ៉ាងខ្លាំង​ពីការខិតខំរបស់ប្រតិបត្តិកររបស់កម្ពុជា​ដែល​មានបទពិសោធន៍បច្ចេកទេសគួបផ្សំ ​និងការធ្វើសមាហរណកម្មរវាងឧបករណ៍ជាមួយ និង​សត្វសុនខ និងសត្វកណ្តុរហិតមីនលើសកម្មភាព បោសសម្អាតមីនទទួលជោគជ័យជាបន្តបន្ទាប់។

ឯកឧត្តម ហេង រតនា បានបន្តថា ដោយសារតែកម្ពុជាមានភាពជោគជ័យលើវិស័យមីន ភាគីនៃ​ប្រទេស​អាមេនីក៏បានស្មើសុំប្រតិភូកម្ពុជា ​ទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសអាមេនី នាពេលដ៏ខ្លី​ខាងមុខនេះដើម្បីពង្រឹងនៅកិច្ចសហប្រតិបត្តការជាមួយគ្នាឱ្យកាន់តែខ្លាំង លើការបោសសម្អាតមីន ពីព្រោះប្រទេសនេះក៏រង ​គ្រោះដោយសារសង្រ្គាមហើយមានជនរងគ្រោះដោយសារគ្រាប់មីន​យ៉ាងច្រើននាក់ផងដែរ។

សូមជម្រាបជូនថា ក្រុមប្រតិភូប្រទេសអាមេនីបាន​មកធ្វើទស្សនកិច្ចស្វែងយល់ពី​គម្រោង​សមាហរណកម្ម បោសសម្អាតមីន និងការជួយសង្គ្រោះជនរងគ្រោះដោយសារគ្រាប់មីន​បន្សល់ពី​សម័យសង្គ្រាមនៅក្នុងប្រទេសកម្ពុជា។ ​ការធ្វើទស្សនកិច្ចនេះ ​មានចំនួន៤ថ្ងៃចាប់ពីថ្ងៃទី ២០ តុលាដល់ ២៣​ តុលាឆ្នាំ ២០២៣នេះនៅក្នុងខេត្តប៉ៃលិន កំពង់ កំពង់ឆ្នាំង បាត់ដំបង និងនៅរាជធានីភ្នំពេញ៕ អត្ថបទ៖ ភារម្យ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm