មនុស្សជាង៦.១០០នាក់ស្លាប់ ក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលកាន់តែរីកធំ

2023/10/23 08:53:50 pm        114

ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលនៅតែបន្ត បានឆក់យកអាយុជីវិតមនុស្សជាង៦.១០០នាក់ នៅភាគីទាំងសងខាង ខណៈអំពើហិង្សារីកកាន់តែធំឈានចូលដល់រយៈពេល១៧ថ្ងៃ នៅថ្ងៃចន្ទនេះ។

យោងតាមក្រសួងសុខាភិបាលអ៊ីស្រាអែល បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មនុស្សជាង១.៤០០នាក់ បានស្លាប់ និង៥.៤៣១នាក់បានរងរបួស នៅខាងភាគីអ៊ីស្រាអែល ចាប់តាំងពីជុំថ្មីនៃជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា។

ទន្ទឹមនឹងនេះ យោងតាមតួលេខចុងក្រោយដែលបានចេញផ្សាយដោយក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនសរុប ៤.៧៤១នាក់ នៅក្នុងតំបន់ហ្កាហ្សា និង West Bank បានស្លាប់ និងជាង១៥.០០០នាក់ បានរងរបួស។ ក្នុងចំណោមអ្នកស្លាប់ ៤.៦៥១នាក់ បានស្លាប់នៅក្នុងហ្កាហ្សា និង៩០នាក់ ស្លាប់នៅក្នុងតំបន់ West Bank ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយលុកតាមដីគោកនៅពេលខាងមុខរបស់អ៊ីស្រអែល ក្នុងតំបន់ហ្កាហ្សា អាចមានរយៈពេល៣ខែ ប៉ុន្តែវានឹងមានរយៈពេលវែងជាងនេះ ខណៈអ៊ីស្រាអែលនឹងធ្វើឲ្យបានជោគជ័យក្នុងការលុបបំបាត់ក្រុមហាម៉ាស់។

ក្រុមហាម៉ាស់ ដែលគ្រប់គ្រងនៅតំបន់ហ្គាហ្សា បានចាប់ផ្តើមការវាយលុកដ៏ខ្លាំងក្លាទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ ជាការឆ្លើយតប យោធាអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស ដាក់គោលដៅលើទីតាំងនិងទីបញ្ជាការក្រុមហាម៉ាស់ នៅក្នុងតំបន់ហ៊ុមព័ទ្ធឆ្នេរ។ ជុំថ្មីនៃសង្គ្រាមនេះបានបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួសច្រើននៅភាគីទាំងសងខាង។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm